ភ្នំពេញ៖ គ្រូបង្វឹកក្រុមកីឡាករអត្ដ ពលកម្មរបស់ក្រសួងការពារជាតិបាន ប្ដេជ្ញាថានឹងដណ្ដើមយកមេដាយមាសឱ្យបានច្រើនជាងគ្រូសាកលវិទ្យាល័យអាស៊ីអឺរ៉ុបក្នុងព្រឹត្ដិការណ៍ប្រកួត Sport for all ប្រចាំឆ្នាំ២០១៥ នារសៀលថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៥ ។
លោក ផៃ សុខ គ្រូបង្វឹកក្រុមកីឡាករ កីឡាការិនីអត្ដពលកម្មរបស់ក្រសួងការ ពារជាតិបានបង្ហាញពីការតាំងចិត្ដចំពោះ ឱកាសដណ្ដើមយកមេដាយឱ្យបានច្រើន ជាងគ្រូអាស៊ីអឺរ៉ុប ខណៈដែលវិញ្ញាសា ដែលត្រូវប្រកួតផ្ដាច់ព្រ័ត្រមានចំនួន៤ ទៀត ។
គួររំលឹកថា វិញ្ញាសាចំនួន៤ដែល ត្រូវប្រកួតផ្ដាច់ព្រ័ត្រនារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ មានដូចជា រត់ ល្បឿនលើផ្ទៃរាបចម្ងាយ៤០០ម៉ែត្រ បុរស-នារី, លោតកម្ពស់បុរស-នារី, រត់ ចម្ងាយ១០០ម៉ែត្របណ្ដាក់៤នាក់ បុរស- នារី និងវិញ្ញាសារត់ចម្ងាយ៥ពាន់ម៉ែត្រ បុរស-នារី ។
លោក ពៅ ហុក អ្នកគ្រប់គ្រងកីឡា របស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុបបាន ឆ្លើយតបនឹងការលើកឡើងរបស់គ្រូ បង្វឹកក្រសួងការពារជាតិថា នៅរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ខ្ញុំមាន សង្ឃឹមទៅលើកីឡាករកីឡាការិនីរបស់ ខ្ញុំអាចនឹងស្វែងរកមេដាយមាសបន្ថែម ទៀត ។ លោកបានបន្ដទៀតថា បើទោះ បីមានវិញ្ញាសាមួយចំនួនដូចជា រត់ ល្បឿនលើផ្ទៃរាបចម្ងាយ៤០០ម៉ែត្រ អាស៊ីអឺរ៉ុបពុំមានកីឡាករចូលរួមប្រកួត ក៏ដោយ ប៉ុន្ដែវិញ្ញាសាលោតកម្ពស់អាស៊ី អឺរ៉ុបអាចសង្ឃឹមដណ្ដើមបានមេដាយ និងនៅមានវិញ្ញាសារត់ចម្ងាយ៥គីឡូ ម៉ែត្ររត់ចម្ងាយ១០០ម៉ែត្របណ្ដាក់៤ នាក់សុទ្ធតែសង្ឃឹមឈ្នះ១០០ភាគរយ ។
តាមការបញ្ជាក់របស់លោក ឡាក់ ឡុច គ្រូជំនួយរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥វេលាម៉ោង១១ថ្ងៃត្រង់ក្រសួង ការពារជាតិដណ្ដើមបានមេដាយមាស ចំនួន៦គ្រឿង មេដាយប្រាក់៣គ្រឿង ។ ចំណែកលោក ពៅ ហុក អះអាងថា សាកលវិទ្យាល័យអាស៊ីអឺរ៉ុបដណ្ដើមបាន មេដាយមាសចំនួន៥គ្រឿង មេដាយ សំរឹទ្ធិ៨គ្រឿងរួចហើយដែរ ។ ដូច្នេះ មេដាយដែលត្រូវប្រជែងយកបន្ដទៀត ទាំងបុរស-នារី មេដាយមាសនៅសល់ ៨គ្រឿង មេដាយប្រាក់នៅសល់៨គ្រឿង និងមេដាយសំរឹទ្ធិនៅសល់៨គ្រឿង ។
លោក ផៃ សុខ បញ្ជាក់ថា វិញ្ញាសា ដែលក្រសួងការពារជាតិអាចសង្ឃឹម ដណ្ដើមបានមានដូចជា រត់ចម្ងាយ៤០០ ម៉ែត្របុរស-នារី, វិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រផ្នែកបុរសក៏សង្ឃឹមដណ្ដើម បានមេដាយមាសដែរ ។
ចាំមើលថាតើក្រុមក្រសួងពារជាតិ ឬក៏ក្រុមអាស៊ីអឺរ៉ុបជាអ្នកដណ្ដើមបាន មេដាយមាសច្រើនជាងគេក្នុងព្រឹត្ដិការណ៍ ប្រកួតកីឡាអត្ដពលកម្មដើម្បីទាំងអស់ (Sport for all) ៕
ដោយ៖ សារីម