ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នាឱកាសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះកិត្តិយស ៣ព្រះអង្គ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដោយពិធីនេះធ្វើឡើងនៅវត្តបទុមវតី នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពុទ្ធចក្រ និងអាណាចក្រ ប្រៀបដូចជាកង់ពីរដែលមិនអាខ្វះគ្នាបាន ពោលបើអាណាចក្រដួលរលំហើយនោះ ពុទ្ធចក្រក៏មិនអាចរស់រានបានដែរ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីរឆ្នាំ១៩៧៩មក គណបក្សប្រជាជនកម្ពុជាបានធ្វើការងារយ៉ាងល្អក្នុងការធ្វើឲ្យរស់រានឡើងវិញនៃព្រះពុទ្ធសាសនា។ សម្តេចតេជោ បានបញ្ជាក់ថា នៅមុនថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលជាថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ មានព្រះសង្ឃតែមួយអង្គប៉ុណ្ណោះ។

-សម្តេចតេជោ ហ៊ុន សែន បានអរគុណសម្តេច និងព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានបង្កលក្ខណៈងាយស្រួលដល់ជនចាស់ជរា និងក្មេងៗ សិស្សនិស្សិត បានទទួលការស្នាក់នៅ ដើម្បីសិក្សារៀនសូត្រ។

-សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា សម្រាប់កម្ពុជា ទីអារាម ក៏ជាជម្រករបស់មនុស្សចាស់ និងក្មេងៗទីទ័លក្រផងដែរ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នមានវត្តសរុប ៤,៩២៥វត្ត និងមានព្រះសង្ឃសរុប ៦៦,០៥៦ព្រះអង្គ។

-សម្តេចតេជោ បន្ថែមថា ការដែលរៀបចំឲ្យមានទង់សាសនានៅកន្លែងរៀបចំបាវចនានេះ គឺជាការរួមចំណែករំលឹកដល់ប្រជាពលរដ្ឋកម្ពុជាថា កម្ពុជារស់នៅក្រោមម្លប់ព្រះពុទ្ធសាសនា។

-សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា តាមរយៈការរៀបចំអាសនៈសម្រាប់ព្រះសង្ឃគង់ក្នុងពិធីផ្សេងៗឲ្យខ្ពស់ជាងពុទ្ធបរិស័ទ ក៏ដូចជាការរៀបចំឲ្យមានទង់សាសនានៅកន្លែងរៀបចំបាវចនាជាតិ គឺជាការរួមចំណែកលើកតម្កើងវិស័យព្រះពុទ្ធសាសនា។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រទានព្រះគោរមងារប្រគេនសម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន និងសម្តេចព្រះសាក្យមុនី រ័ត្ន សារឿន ដោយសារតែព្រះសង្ឃទាំង៣ បានរួមចំណែកយ៉ាងច្រើនក្នុងការងារព្រះពុទ្ធសាសនា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print