នគរបាលស្រុកសំរោងទងឃាត់មុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀនបាន០២នាក់

ចែករំលែក៖

កំពង់ស្ពឺះ មុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួនបានបន្តបន្ទាប់គ្នា ខណះដែលកម្លាំងនគរបាលធ្វើការល្បាតតាមមូលដ្ឋានហើយប្រទះឃើញយុវជនសង្ស័យក៏ឃាត់សួរនាំឆែកឆេរដកហូតបានគ្រឿងញៀន១កញ្ចប់ បន្តទៅឃាត់មុខសញ្ញាចែកចាយម្នាក់ទៀតផងដែរ។

ហេតុការណ៍ឃាត់ខ្លួនក្រុមជនសង្ស័យខាងលើបាន កាលពីវេលាម៉ោង១០យប់ថ្ងៃទី ២៣ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលំភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទងបាននិយាយអោយដឹងថានៅមុនពេលឃាត់ខ្លួនបានក្រុមជនសង្ស័យគឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទងបានធ្វើការល្បាតតាមមូលដ្ឋានបានប្រទះឃើញជនសង្ស័យម្នាក់មានការសង្ស័យក៏ឃាត់សួរនាំ។

នគរបាលបានបន្តថាជនសង្ស័យដែល បានឃាត់មានឈ្មោះឈៀ ឈាន ភេទប្រុស អាយុ ១៧ឆ្នាំជាសិស្ស រស់នៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោយឃាត់នគរបាលដកហូតបានម្សៅក្រាមពណ៌សសង្ស័យថាជាគ្រឿងញៀនចំនួន ១កញ្ចប់តូច នៅតាមផ្លូវលំចូលភូមិខាងលើ ។

នគរបាលស្រុកបានបន្ថែមទៀតថាក្រោយពីឃាត់ខ្លួនយុវជនសង្ស័យនិងនគរបាលធ្វើការសាកសួរ មុខសញ្ញាខាងលើបានឆ្លើយសារភាព គ្រឿងញៀនខាងលើជារបស់ឈ្មោះ មៀច បូលីនហៅលីន ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិជាមួយគ្នា ។

បន្ទាប់មកកម្លាំងនគរបាលបានបន្តឈានធ្វើការឃាត់ខ្លួនឈ្មោះ មៀច បូលីន នៅនឹងផ្ទះរបស់ខ្លួន និងបានធ្វើការឆែកឆេរផ្ទះដកហូតបានម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ១កញ្ចប់ធំ(តម្លៃជាង១លាន រៀល) ដកហូតបាន ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ ទូរស័ព្ទដៃចំនួន០១គ្រឿង និងដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿង ញៀនចំនួន០១ថែមទៀតផង ដោយមានការចូលរួមពីលោកក្រុមព្រឹក្សាឃុំ និងលោកមេភូមិបុស្សតានៃផងដែរ ។

...

បច្ចុប្បន្នក្រុមជនសង្ស័យទាំង២នាក់ខាងលើរួមជាមួយ គ្រឿងញៀនចំនួន ២កញ្ចប់ ( តូច ១កញ្ចប់ ធំ ១កញ្ចប់ ) ទូរស័ព្ទ ១គ្រឿង ជញ្ជីង ១  និង ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ១នោះត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់៕សេនា សក្តិ
              

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print