ខេត្តរតនគិរី៖ រថយន្តកែច្នៃមួយគ្រឿង បើកបរលើផ្លូវចុះចំណោតដាច់ហ្វ្រាំងក្រឡាប់បណ្តាលអោយស្លាប់មនុស្សម្នាក់ភ្លាមៗនៅនិងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង ១៧នាទីរសៀលថ្ងៃព្រហស្បតិ៍ ១០ កើត ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៨តង់ចំណុចផ្លូវចុះចំណោតស្ថិតក្នុងភូមិពាក់ឃុំយ៉ាទុងស្រុកអូរយាដាវខេត្តរតនគិរី។
ប្រភពពីនគបានចរាចរណ៍ផ្លូវគោកអធិការស្រុកអូរយាដាវបានឱ្យដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះរម៉ាស់ ហៀន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិច្រាយរស់នៅភូមិតេនង៉ុលឃុំយ៉ាទុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ប្រភពបន្តថារថយន្តកែឆ្នៃបើកបរទឹសដៅពីកើតទៅលិចមានអ្នករួមដំណើម្នាក់មិនបានស្គាល់ឈ្មោះទេហើយមុនកើតហេតុគេបានចុះដើរមើលផ្លូវឱ្យសញ្ញាដល់អ្នកបើកបរទើបមិនមានគ្រោះថ្នាក់អ្វី។
ឯជនរងគ្រោះស្លាប់នោះជាអ្នក់បើកបរតែម្តងក្រោយកើតហេតុសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
ដោយៈជីវ័ន្ត