ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែបានសម្រេចលុបចោលជំនួប កំពូលជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។
កាលពីយប់ថ្ងៃទី២៤ ខែឧសភា សេត វិមានបានប្រកាសនូវលិខិតរបស់ប្រធានា ធិបតីអាមេរិកដូណាល់ ត្រាំ ដែលបានផ្ញើទៅ កាន់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ស្តី ពីការលុបចោលជំនួបជាប្រវត្តិសាស្ត្រ ដែល គ្រោងធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ក្នុង ប្រទេសសិង្ហបុរី។ នៅក្នុងលិខិតរបស់ លោកត្រាំ សរសេរថា «ខ្ញុំសង្ឃឹមថានឹង ជួបលោក, ជារឿងគួរឲ្យសោកស្តាយពីការ បង្ហាញនូវការខឹងសម្បា និងប្រកាសពីគំនុំ គុកួននាពេលកន្លងមករបស់លោក ។ ខ្ញុំ គិតថានេះមិនមែនជាពេលវេលាសមស្រប ដែលយើងត្រូវជួបពិភាក្សាគ្នាតាមការគ្រោង ទុកនោះឡើយ»។
ប្រធានាធិបតីអាមេរិកចាត់ទុកថានេះជាឱកាស ដែលបានរំលង ហួស ហើយលោកសង្ឃឹមថានឹងមានជំនួប នៅថ្ងៃណាមួយពេលដែលមេដឹកនាំកូរ៉េ ខាងជើងផ្លាស់ប្តូរទស្សនៈ។ លោកត្រាំ បញ្ជាក់ទៀតថា នៅពេលណាដែលលោកបានត្រៀមខ្លួនសម្រាប់ឲ្យមានជំនួប ពិភាក្សានោះ សូមសរសេរលិខិត ឬក៏ទូរស័ព្ទ ទៅឲ្យខ្ញុំ។
ក្រោយការប្រកាសលុបចោលជំនួបជា មួយកូរ៉េខាងជើង ប្រធានាធិបតីអាមេរិក ដូណាលត្រាំក៏បានព្រមានផងដែរថា «លោកគីម ធ្លាប់លើកឡើងពីកម្លាំង បរមាណូរបស់ខ្លួន ប៉ុន្តែអាវុធបរមាណូ របស់យើងខ្ញុំធំជាង ខ្លាំងជាង រហូតដល់ខ្ញុំ បន់ព្រះកំុឲ្យប្រើប្រាស់ដល់វានឹងមិនមាន អ្វីសេសសល់ឡើយ »។
នៅក្នុងសន្និសីទកាសែតក្រោយការ ប្រកាសលុបចោលជំនួបកំពូលប្រធានា ធិបតី ត្រាំ បានបញ្ជាក់ថា លោកនិងរដ្ឋ មន្ត្រីការពារជាតិ James Mattis និងកម្លាំងទាហានអាមេរិកបានត្រៀមលក្ខណៈទប់ ទល់ជាមួយសកម្មភាពឌឺដងពីកូរ៉េខាង ជើង។ ប្រធានាធិបតីអាមេរិកបានបញ្ចាក់ ថា កម្លាំងទាហានរបស់យើងខ្លាំងបំផុតលើ ពិភពលោក ហើយយើងបានត្រៀមលក្ខណៈ សម្រាប់ទប់ទល់រាល់សកម្មភាពគំរាម កំហែងពីកូរ៉េខាងជើង។ លោកត្រាំបន្ត ទៀតថា អាមេរិកនឹងដាក់គំនាបខ្លាំងជាង នេះដើម្បីបង្ខំឲ្យទីក្រុងព្យុងយ៉ាងបោះបង់ កម្មវិធីបរមាណូទាំងស្រុង ហើយអាមេរិក សង្ឃឹមថា មេដឹកនាំកូរ៉េខាងជើងនឹងធ្វើនូវ រឿងត្រឹមត្រូវដល់ពលរដ្ឋរបស់ខ្លួន។
នៅក្នុងកិច្ចប្រជុំនាពេលកន្លងមករដ្ឋ មន្ត្រីការបរទេសអាមេរិក Mike Pompeo បានវាយតម្លៃថា ជំនួបកំពូលរវាងលោក ត្រាំ នឹងគីម ជុងអ៊ុន មិនទទួលបានជោគ ជ័យឡើយ។ ប៉ុន្មានថ្ងៃកន្លងមកនេះ យើង មិនទទួលបាននូវការឆ្លើយតបពីកូរ៉េខាង ជើងទៅលើសកម្មភាពត្រៀមជំនួបកំពូល នោះឡើយ។
តាមសារព័ត៌មាន CNN បានផ្សាយថា ក្រោយពេលលោក ត្រាំទទួលនូវការអញ្ជើញ របស់លោកគីម ជុងអ៊ុន កាលពីខែមីនា កន្លងមក ភាគច្រើនមន្ត្រីជាន់ខ្ពស់អាមេរិក បានវាយតម្លៃថា លទ្ធភាពនៃជំនួបកើតឡើង ក្រោម៥០ភាគរយ ហើយអាមេរិកមានការ មន្ទិលសង្ស័យទៅលើ ការសន្យារបស់កូរ៉េ ខាងជើងពីការបោះបង់កម្មវិធីបរមាណូ ។
នៅមុនពេលអាមេរិកប្រកាសលុបចោល ជំនួបកំពូល កាលពីថ្ងៃទី២៤ ខែឧសភា កូរ៉េខាងជើងបានបង្ហាញពីការប្រឈមមុខនៅក្នុងសង្គ្រាមបរមាណូ។ មន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើងធ្លាប់បានប្រកាសថា «អាមេរិក ចង់លេងបែបណាកូរ៉េខាងជើងស្វាគមន៍ ជានិច្ចចង់ពិភាក្សាក៏បានចង់ផ្ទុះសង្គ្រាម បរមាណូមួយទល់មួយក៏បាន» កូរ៉េខាង ជើងមិនដែលខ្លាចឡើយ។
ក្រុមឯកទេសវិភាគបង្ហាញក្តីបារម្ភយ៉ាង ខ្លាំងពីការប្រឈមមុខដាក់គ្នារវាងអាមេរិក នឹងកូរ៉េខាងជើងសាជាថ្មីក្រោយមួយរយៈ ពេលស្ងប់ស្ងាត់ ។ ហេតុការណ៍កើតឡើង នៅពេលនេះគឺកើតចេញពីភាគីអាមេរិក ប៉ុណ្ណោះមិនមែនកូរ៉េខាជើងនោះឡើយ ដោយសារតែអាមេរិកបានបោះសម្តី និង បន្តសកម្មភាពឌឺដងដាក់កូរ៉េខាងជើង ដូច ជាការធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង ជាដើម៕ ម៉ែវ សាធី