ខ្លាចអឺរ៉ុបក្រឡាស់ដូចអាមេរិក អីុរ៉ង់ ដាក់លក្ខខណ្ឌដើម្បីបន្តកិច្ចព្រមព្រៀង

ចែករំលែក៖

ប្រមុខដឹកនាំកំពូលដែលមានឥទ្ធិពល បំផុតក្នុងប្រទេសអីុរ៉ង់បានដាក់លក្ខខណ្ឌ ដល់អឺរ៉ុប ដើម្បីបន្តកិច្ចព្រមព្រៀងបរមាណូ ហើយបើអឺរុបមិនអាចធ្វើតាមបាននោះមាន តែអីុរ៉ង់ចាប់ផ្តើមដំណើរការកម្មវិធីបរមាណូសាជាថ្មីឡើងវិញ ដើម្បីការពារជាតិ ទប់ស្កាត់ការវាយប្រហារពីសត្រូវ ។

មេដឹកនាំកំពូលអីុរ៉ង់ លោក អាយ៉ាតូ ឡាហ៍ អាលី ខាមេណៃ (Ali Khamenei) បានដាក់លក្ខខណ្ឌសំខាន់ៗមួយចំនួន ដើម្បី បន្តស្ថិតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ២០១៥។ លក្ខខណ្ឌទាំងនោះ រួមមានការការពារការលក់ផលិតផលប្រេង និងពាណិជ្ជកម្មរបស់អ៊ីរ៉ង់ជាដើម បើពុំ ដូច្នោះទេទីក្រុងតេអេរ៉ង់នឹងចាប់ផ្ដើមកម្ម វិធីនុយក្លេអ៊ែរឡើងវិញ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅ រសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ ២០១៨។

ការដាក់លក្ខខណ្ឌរបស់លោក Kha menei ធ្វើឡើងនៅចំពេលអង់គ្លេស បារំាង និងអាល្លឺម៉ង់ កំពុងព្យាយាមរក្សាកិច្ចព្រម ព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសដក សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង នេះ។

១-មហាអំណាចអឺរ៉ុបត្រូវតែការពារការលក់ផលិតផលប្រេងអីុរ៉ង់ពីទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក និងបន្តទិញប្រេងឆៅពី អីុរ៉ង់។
២-ធានាគារអឺរ៉ុបត្រូវតែការពារពាណិជ្ជ កម្មជាមួយអីុរ៉ង់។
៣-អង់គ្លេស បារាំង និងអាល្លឺម៉ង់ត្រូវ សន្យាថា មិនស្វែងរកកិច្ចចរចាស្ដីពីមីស៊ីល បាលីស្ទីក និងសកម្មភាពរបស់អីុរ៉ង់នៅក្នុង តំបន់តាមការស្នើពីសហរដ្ឋអាមេរិកនោះ ទេ។
ប៉ុន្តែទន្ទឹមគ្នានេះលោក Khamenei ក៏ បានព្រមានដែរថា បើសិនជាលក្ខខណ្ឌទាំង បីនេះមិនត្រូវបានអនុវត្តនោះអីុរ៉ង់នឹងចាប់ ផ្ដើមអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើង វិញ។
គួរជម្រាបថា កាលពីថ្ងៃចន្ទ ទី២១ ខែ ឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាន បញ្ជាក់ថា ទណ្ឌកម្មប្រឆាំងនឹងអីុរ៉ង់ ដែល ត្រូវបានលើកលែងក្រោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥នោះនឹងត្រូវ អនុវត្តជាថ្មី ហើយថាទីក្រុងវ៉ាស៊ីនតោននឹង ដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ប្រសិនបើមិន បញ្ឈប់សកម្មភាពគំរាមកំហែងអីុស្រាអែល និងសម្ពន្ធមិត្តអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា ទេនោះ។
ការដាក់លក្ខខណ្ឌរបស់អីុរ៉ង់ក្រោយ ពេលប្រទេសនេះយល់ឃើញថាការខិតខំ ប្រឹងប្រែងរបស់អឺរ៉ុបក្នុងការបន្តកិច្ចព្រម ព្រៀងនៅមិនទាន់គ្រប់គ្រាន់នៅឡើយ ហើយអឺរ៉ុបត្រូវតែខិតខំបន្តទៀតនិងមាន ការធានាដល់លក្ខខណ្ឌខាងលើ។

ប្រមុខការទូតអីុរ៉ង់លោកយ៉ាវ៉ាដ ហ្សារីហ្វ បានយល់ឃើញថា កិច្ចខិតខំប្រឹងប្រែង របស់សហភាពអឺរ៉ុបដើម្បីជួយស្រោចស្រង់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអីុរ៉ង់ឆ្នាំ២០១៥ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ កិច្ច ព្រមព្រៀងដែលអាមេរិកទើបបានដកខ្លួន ចេញកាលពីថ្ងៃទី៨ ខែឧសភា តាមលោក ហ្សារីហ្វ អឺរ៉ុបគួរតែប្រឹងប្រែងឲ្យបានច្រើន ជាងនេះ។ ការថ្លែងរបស់លោកហ្សារីហ្វ បានធ្វើឡើងក្រោយពីការបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃរបស់ស្នងការអឺរ៉ុបទទួល​ បន្ទុកថាមពលលោកមីហ្គែល អារីយ៉ា កាណែត ក្នុងប្រទេសអីុរ៉ង់។

«ក្រោយពីអាមេរិកបានដកខ្លួនចេញពី កិច្ចព្រមព្រៀង ក្តីទន្ទឹងរង់ចាំរបស់មតិ សាធារណជននៅអីុរ៉ង់មានការកើនឡើង ហើយការគាំទ្រនយោបាយពីសហភាពអឺរ៉ុប ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនៅមិន ទាន់គ្រប់គ្រាន់នៅឡើយទេ» នេះជាការថ្លែង របស់លោករដ្ឋមន្រ្តីការបរទេសអីុរ៉ង់យ៉ាវ៉ាដ ហ្សារីហ្វនៅក្នុងជំនួបជាមួយលោកមីហ្គែល អារីយ៉ា កាណែត ស្នងការអឺរ៉ុប ទទួលបន្ទុក ថាមពល។ លោកហ្សារីហ្វបានបន្ថែមថា អឺរ៉ុបត្រូវតែប្រឹងប្រែងឲ្យបានច្រើនជាងនេះ ដោយធ្វើយ៉ាងណាបង្កើនការវិនិយោគនៅ ក្នុងប្រទេសអីុរ៉ង់។

ទន្ទឹមគ្នានេះ លោកប្រមុខការទូតអីុរ៉ង់ មិនញញើតនឹងធ្វើការរិះគន់ទិតៀនត្រង់ៗ លើសេចក្តីប្រកាសមួយចំនួនរបស់ក្រុមហ៊ុន សហគ្រាសអឺរ៉ុបពីការត្រៀមខ្លួនចាកចេញ ពីអីុរ៉ង់ក្រោយការប្រកាសព្រមានដាក់ ទណ្ឌកម្មពីរដ្ឋបាលអាមេរិក។ តាមលោក ហ្សារីហ្វ ការត្រៀមចាកចេញពីទឹកដីអីុរ៉ង់ របស់ក្រុមហ៊ុនសហគ្រាសអឺរ៉ុបទាំងអស់ នោះមិនបានឆ្លើយតបនឹងកិច្ចសន្យារបស់ អឺរ៉ុបក្នុងការស្រោចស្រង់កិច្ចព្រមព្រៀង នុយក្លេអ៊ែរទេ។ ចំណែកអ្នកនាំពាក្យរបស់ ក្រសួងការបរទេសអីុរ៉ង់បានច្រានចោល ចំពោះព័ត៌មានដែលថា អីុរ៉ង់បានយល់ព្រម ចរចាជាមួយអឺរ៉ុបលើសំណុំរឿងផ្សេងក្រៅ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

សូមជម្រាបជូនថា តាំងពីអាមេរិកបាន ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីថ្ងៃទី៨ ឧសភាមក នេះជាលើកទី១ ហើយដែលមានថ្នាក់ដឹកនាំអឺរ៉ុបម្នាក់បាន ទៅធ្វើទស្សនកិច្ចក្នុងប្រទេសអីុរ៉ង់។ កិច្ច ព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខា ឆ្នាំ២០១៥ បានចែងពីការកម្រិតកម្មវិធី នុយក្លេអ៊ែរអីុរ៉ង់ជាថ្នូរនឹងការលើកទណ្ឌ កម្មសេដ្ឋកិច្ចចេញពីអ៊ីរ៉ង់។ តែអាមេរិក របស់លោកដូណាល់ ត្រាំ បានសម្រេចដក ខ្លួនចេញដោយយល់ថា កិច្ចព្រមព្រៀង នោះនៅមានលក្ខណៈធូររលុងដោយនៅ អនុញ្ញាតឲ្យអីុរ៉ង់អាចបន្តកម្មវិធីគ្រាប់មីស៊ីល បាលីស្ទិក និងប្រើឥទ្ធិពលគ្របដណ្តប់លើ តំបន់មជ្ឈិមបូព៌ា។

ក្រៅពីប្រកាសដាក់ទណ្ឌកម្មជាថ្មីលើ អីុរ៉ង់ ទីក្រុងវ៉ាស៊ីនតោនក៏ព្រមានដាក់ទណ្ឌ កម្មប្រឆាំងនឹងក្រុមហ៊ុនសហគ្រាសបរទេស ដែលកំពុងបោះទុនរកស៊ីនៅអីុរ៉ង់ដែរ។ រហូតមកដល់ពេលនេះមានក្រុមហ៊ុន សហគ្រាសអឺរ៉ុបប្រមាណជា១២ ពិសេស​ក្រុមហ៊ុនបារាំង Total បានប្រកាសឲ្យដឹងពីគម្រោងដកខ្លួនចេញពីទីផ្សារអីុរ៉ង់៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print