ម៉ាឡេស៊ី ៖ នាយករដ្ឋមន្រ្តីថ្មីទី៧ របស់ម៉ាឡេស៊ី ហើយក៏ធ្លាប់ធ្វើជានាយករដ្ឋមន្រ្ តី រយៈពេល២២ឆ្នាំ ពីឆ្នាំ ១៩៨១ ដល់ ២០០៣ សម្តេចTun Dr Mahathir MOHAMAD បានផ្តល់កិត្តិយសអញ្ជើញសមាជិករា ជ រដ្ឋាភិបាលកម្ពុជា លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ ឋមន្រ្តី ដើម្បីរួមតុទទួលទានពិធីស្រាយបួ សរ៉ាម៉ាឌន នៅរាត្រីថ្ងៃសុក្រ ១១កើត ខែជេស្ន ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ត្រូ វនិងថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៨ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលម៉ា ឡេស៊ី និងតំណាងស្ថាប័នអង្គការក្នុងប្ រទេសម៉ាឡេស៊ីជាច្រើនរូបផងដែរ ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ ក៏បានពាំនាំក្តីនឹករលឹក និង ការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ព្រមទាំងការអបអរសាទរ ចំពោះជ័យជំនះសារជាថ្មីក្នុងកា រក្លាយជានាយករដ្ឋមន្រ្តី បន្ទាប់ពីបានលាលែងពីតំណែងជានា យករដ្ឋមន្រ្តីអស់រយៈកាល១៥ឆ្នាំ កន្លងទៅ។
តាមការបញ្ជាក់ឲ្យដឹងពីលោកឧកញ៉ា អូស្មាន ហាស្សាន់ ថា៖ ការទំនាក់ទំនង ដ៏ល្អជាមួយនាយករដ្ឋមន្រ្តីម៉ាឡេ ស៊ីថ្មីរូបនេះ គឺតាំងពីអាណត្តិដែលគាត់នៅជានា យករដ្ឋមន្រ្តី នាទស្សវត្សទី៨០ និង៩០ ដែលកាលណោះ តាមរយៈការទំនាក់ទំនងល្អ លោកឧកញ៉ាក៏ត្រូវបានរដ្ឋាភិបាលម៉ា ឡេស៊ីសម្រួលអោយនាំចូលម៉ូតូម៉ាក Modinas Griss ដើម្បីធ្វើការតំឡើងនៅកម្ពុជា ផងដែរ ។ រយៈពេល៥ឆ្នាំ ក្រោយពីការលាលែងពីតំណែងនាយករដ្ ឋមន្រ្តី កាលពីឆ្នាំ ២០០៨ សម្តេច Tun Dr Mahathir MOHAMAD ក៏ធ្លាប់អញ្ជើញធ្វើបឋកថា ជាមួយថ្នាក់ដឹកនាំ ឥស្លាមកម្ពុជា គណៈអ៊ីម៉ាំរាជធានី ខេត្ត ក្រុង ស្រុក និង គ្រូខ្មែរឥស្លាម ដែលចូលរួមជាង៥០០នាក់ផងដែរ ។
លោកអូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្រ្តី បានជម្រាបនូវស្ថានភាព នយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសន្តិភា ព និងមានការអភិវឌ្ឍ ។ ការរីកចម្រើនរបស់កម្ពុជាសព្វថ្ ងៃ ដែលបង្កនូវភាព ងាយស្រួលគ្រប់បែបយ៉ាងនៅកម្ពុជា ស្របនឹងប្រទេសមានសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ កាន់តែខ្លាំងឡើង មធ្យោបាយធ្វើ ដំណើរលើផ្លូវថ្នល់ខ្វាត់ខ្វែង ហេដ្ឋារចនាសម្ព័ន្ឋត្រូវបាន និងកំពុងរៀបចំឲ្យកាន់តែល្អប្រសើ រថែមទៀត ហើយមិនតែប៉ុណ្ណោះ ការទំនាក់ទំនងផ្លូវអាកាសក៏ត្រូ វបានដំណើរការ ហោះត្រង់ពីម៉ាឡេស៊ី មកកម្ពុជា ផ្ទាល់តែម្ដង និងពីកម្ពុជាទៅមកជាមួយប្រទេសនា នា ក៏ចេះតែមានការកើនឡើងជាលំដាប់ ជាហេតុដែល លំហូរកំណើនសេដ្ឋកិច្ច និងការវិនិយោគកាន់តែមានសំទុះខ្ លាំងឡើង។
បន្ទាប់ពីបានថ្លែងការអបអរសា ទរចំពោះវត្តមានរបស់ សមាជិករាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក៏បានផ្តាំផ្ញើរ នូវក្តីនឹករលឹក និង ការសាកសួរសុខទុក្ខ ទៅកាន់សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ព្រោះកម្ពុជា បច្ចុប្បន្នក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្ដេច អគ្គមហាសេនា បតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះ រាជាណាចក្រកម្ពុជា សហគមនីអន្ដរជាតិបានមើលឃើញថាប្ រជាពលរដ្ឋ បានរួមរស់សម្បូរ សប្បាយ ក្រោមដំបូលសន្តិភាព សេរីភាព ប្រកបដោយ សុខដុមរមនា និងគ្មានការរើសអើងពូជន៏សាស្ដ្រ អ្វីឡើយ ។ មិនតែប៉ុណ្ណោះ បានផ្ដល់ភាពកក់ក្ដៅដល់បងប្អូន បានប្រកបរបផ្សេងៗរកទទួលទាន និងទទួលបានសិទ្ធិជំនឿរៀងៗខ្លួន រហូតដល់សព្វថ្ងៃ ៕ ដោយ ៖ សំរិត