អាជ្ញាធរថៃបញ្ជូនប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាកស្រុក​និង​ធ្វើការ​ខុសច្បាប់មកកម្ពុជាវិញ​ក្នុង​ខែមេសា​ឆ្នាំ​២០១៨​មាន​ចំនួន​៤,២៦៨​នាក់​

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ​យោង​តាម​របាយការណ៍​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្សនិង​ការពារ​អា​នីតិជន​ខេត្តបន្ទាយមានជ័យឲ្យដឹងថា ​ក្នុង​ខែមេសា​ឆ្នាំ​២០១៨​នេះ​ អាជ្ញាធរ​ថៃបាន​ចាប់​បញ្ជូន​ប្រជាពល​រដ្ឋ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក​និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ឲ្យត្រឡប់​មក​វិញ​មាន​ចំនួន​៤,២៦៨​នាក់​ ស្រី​១,៤៧៣​នាក់​កុមារ​ចំនួន​៤៣៩​នាក់​ កុមារី​១៦៧​នាក់​ ដោយដឹកតាម​រថយន្ត​ភាគី​ថៃ​ចំនួន​១០២​គ្រឿងមកកាន់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​។​

ស្ថិតិ​ពលរដ្ឋ​ក្នុង​ខេត្ត​ចំណាកស្រុក​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​សរុប​៥០៤​នាក់​ ស្រី​២៣៣​នាក់​ ក្នុង​នោះ​ស្របច្បាប់​ចំនួន​៦០​នាក់​ ស្រី​២២​នាក់​ មិន​ស្របច្បាប់​ចំនួន​៤៤៤​នាក់​ ស្រី​២១១​នាក់​ ត្រឡប់​មក​វិញ​២,៤២៧​នាក់​ស្រី​១,១៦៨​នាក់​ កុមារ​៤០​នាក់​។​

​គួរ​រំលឹក​ថាៈ​បញ្ហា​ពលករ​ចំណាកស្រុក​ខុសច្បាប់​ដែល​ប្រឈម​គ្រោះថ្នាក់​និង​សុវត្ថិភាពទោះជា រៀងរាល់​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្តបន្ទាយមានជ័យ​លោក​ សួន​ បវរ​ អភិបាលខេត្ត​បាន​លើក​ឡើងជា​រឿយៗ​ដល់​កម្លាំង​សមត្ថកិច្ច​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​និង​កម្លាំង​ជំនាញ​ត្រូវ​លុប​បំបាត់​ច្រករបៀង​ខុសច្បាប់​ និង​ទប់ស្កាត់​ពលករ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ ការពារ​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។​

​ ​លោកបាន​ដាស់តឿន​ដាក់​វិធានការ​ត្រូវ​ចាប់​មេខ្យល់​និង​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​មានការ​យល់​ដឹង​ត្រូវ​បញ្ឈប់​ការ​ចាញ់បោក​មេខ្យល់​ទៅ​រក​ការងារ​ធ្វើ​ដោយ​ស្របច្បាប់​។​

​ ​​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ការ​ដែល​ពលករ​ចំណាកស្រុក​ខុសច្បាប់​នៅ​តែ​បន្ត​លួច​ចេញ​តាម​ច្រករបៀង​ខុសច្បាប់​នៅ​តែ​កើត​មាន​គឺ​បណ្តាល​មក​ពី​កម្លាំង​សមត្ថកិច្ច​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ឃុ​ប​ឃឹ​ត​ជាមួយ​មេខ្យល់​នាំពលករចេញហើយ​កម្លាំង​និង​មន្ត្រី​ជំនាញ​ដើរ​ដាក់​ខែ​ជាមួយ​មេខ្យល់​ឬ​បង់​ចំនួន​ពលករ​ម្នាក់​១៥,០០០​រៀល​ទៅ​២០.០០០​រៀល​អាច​១​ខែ​មេខ្យល់​ម្នាក់​បង់​១​លាន​ទៅ​២​លាន​រៀល​ជា​ប្រចាំខែ​បើ​មិន​បង់​គឺ​ចាប់​ពលករ​អប់រំ​ឱ្យ​ត្រឡប់​ទៅ​វិញ​តែ​មេខ្យល់​រួចខ្លួន​រហូត​នៅ​តែ​បន្ត​រកស៊ី​ដោយ​រលូនដដែល​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print