លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ជាអធិបតីភាពក្នុងពិធី​អបអរសាទរ​ខួប​លើក​ទី​១១ ​ទិវា​អតីត​យុទ្ធជន​កម្ពុជា ​នៅស្រុកជលគិរី និង ស្រុកកំពង់លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មិនភ្លេចទេវីរភាពអតីតយុទ្ធជន បូជា​សាច់​ស្រស់ឈាម​ស្រស់​ក្នុង​បុព្វហេតុ​ការពារជាតិ​!! នាព្រឹកថ្ងៃទីទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ត្រូវនឹងថ្ងៃ​១២​កើត ខែជេស្ឋ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស​២៥៦២ នៅស្រុកចំនួន២ គឺស្រុកជលគិរី និងស្រុកកំពង់លែង មានការរៀបចំ ពិធីអបអរសាទរ​ខួប​លើក​ទី​១១ ទិវា​អតីតយុទ្ធ ជន​កម្ពុជា ២១​មិថុនា និង​បំពាក់​មេដាយ​ការពារជាតិ​ជូន​ដល់​អតីតយុទ្ធជន​ផងដែរ ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ​​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ​ និងមានការចូលរួមសរុប៣៣២​នាក់ ក្នុងនោះ​អតីតយុទ្ធជន​មាន២៤៣​នាក់​។​

​នៅក្នុង​ពិធី​នេះ លោក​រដ្ឋមន្ត្រី​ក៏បាន​បំពាក់​មេដាយ​ជូន​អតីតយុទ្ធជន​ដែល​បាន​បូជា​សាច់​ស្រស់ឈាម​ស្រស់​ក្នុង​បុព្វហេតុ​ការពារជាតិ​នាពេល​កន្លងមក​ ។ ឆ្លៀតក្នុងឱកាសនោះដែរ​គណៈប្រតិភូ​ក៏បាន​នាំ​អំណោយ​សម្តេច​តេ​ជោ​ ហ៊ុន សែន ចែកជូន​ដល់​អ្នកចូលរួម​ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ឃី​ត​មួយកញ្ចប់​ផងដែរ​ ៕ នគរដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print