នគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនមុខសញ្ញាចោរកាច់ សោកម៉ូតូ២នាក់និងឧបករណ៍ធ្វើសកម្មភាពមួយចំនួន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាពកាច់សោរក ម៉ូតូរាប់សិបលើកក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា បានមកអស់លក្ខ័ ក្នុងខណ្ឌជ្រោយចង្វា ខណៈដែលកម្លាំងនគរបាលបានកំពុងល្បាតក្នុងភូមិសាស្ត្រឃើញសង្ស័យបានដេញឃាត់សួរនាំនិងឆែកឆេរ រកឃើញឧបករណ៍សំរាប់កាច់បំបាក់ សោរកម៉ូតូ មួយកំផ្លេ ។

ប្រតិបត្តិការឃាត់ខ្លួួននេះ ធ្វើឡើងកាលពីជាង១រសៀលថ្ងៃទី ២៦ ខែឧសភា ២០១៨ ចំណុចចន្លោះស្ពានលេខ៣ និងលេខ៤ តាមបណ្តោយផ្លូវជាតិ៦ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

ប្រភពពីសមត្ថកិច្ចបានឲដឹងថាជនសង្ស័យទាំង២នាក់ខាងលើទី១.មានឈ្មោះ រុន ស៊ីថា អាយុ ៣៣ឆ្នាំមុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិឈើខ្លង ឃុំស្វាយទាប ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ទី២មានឈ្មោះ ចាន់ វី អាយុ ៤៤ឆ្នាំ មុខរបររត់កងបីមានទីលំនៅ ភូមិឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

វត្ថុតាងដកហូតរួមមាន៖ ដែកសំប៉ែតចុងស្រួចចំនួន២ .សោរអក្សរ T ចំនួន១ និងម៉ូតូហុងដារស៊េរី ២០១៨មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1GU-6672 ជាមធ្យោ បាយរបស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីសួរនាំនិងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print