ខេត្តរតនគីរី ៖ សមត្តកិច្ចក្រសួងមហាផ្ទៃសហការជាមួយ និងកម្លាំងស្នងកាខេត្តចាប់បានជនសង្សយ័ចំនួន០៣នាក់នឹងវុត្ថុតាងប្រភេទម្សៅពណ៌សរ(ហៅម៉ាទឹកកក)ជិតមួយគីឡូក្រាមបញ្ជូនទៅសាលាដំបូងខេត្ត។
ក្នុងប្រត្តិបតិការបង្ក្រាបករណីនេះធ្វើឡើងនៅវេលាម៉ោង២.៣០នាទីរសៀលថ្ងៃសុក្រ១១ កើតខែ ជេស្ឋ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៨ត្រង់ចំណុចផ្ទះសំណាក់ម៉ូដែលកាឡាក់សុី2 ស្ថិតនៅភូមិអភិវឌ្ឍន៍សង្កាត់បឹងយក្សឡោមក្រុងបានលុងខេត្តរតនៈគីរី។
នគបាលការិយាលយ័គ្រឿងញៀននៃស្នងការខេត្តបានឲ្យដឹងថាជនសង្ស័យដាែលឃាត់ខ្លួនបាន ទី១.ឈ្មោះ អុឹម វុទ្ធី ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបររត់ម៉ូតូឌុបមានទីលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនៈគីរី។
ទី២.ឈ្មោះ ឆៃ រ៉ាវី ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិគ៦០ ឃុំត្រពាំងក្រហមស្រុកកូនមុំ ខេត្តរតនៈគីរី។
ទី៣.ឈ្មោះស៊ុន សំអឿន ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិទេសអន្លុងសង្កាត់បឹងកន្សែងក្រុងបានលុងរតនៈគីរី។
សមត្តកិច្ចបានឱ្យដឹងថាជនសង្ស័យទាំងបីរនាក់ខាងលើនៅក្នុងខេត្តរតនៈគីរីជាមុខសញ្ញាជក់នឹងជួញដូរគ្រឿងញៀនយ៉ាងសកម្មទៀតផង។
ប្រភពបន្តថាការចុះបង្រ្កាបនេះរឹបអូសបានវុត្ថុតាងរួមមានប្រភេទគ្រឿងញៀន(ម៉ាទឹកកក)ចំនួន២០ថង់(១៥ថងតូច៥ថងធំ) មានទំងន់៨៨៧.០២ក្រាម។
ម៉ូតូសេ១២៥ទ្រឹមពណ៌ខ្មៅមួយគ្រឿងស្លាកលេខរតនៈគីរី១B ៣៨២៥ ។
ទូរទស្សន៍LCDភ្ជាប់កាំមេរ៉ាសុវត្តិភាពមួយគ្រឿង ដាវសាំ ម៉ូរៃមួយដើមលិខិតលក់ទិញរថយន្តមួយសន្លឹកសៀវភៅគ្រួសារមួយច្បាប់និងទូរសព្ទ័មួយគ្រឿងម៉ាក NOKia ចុចពិល។
វត្ថុតាងនិងជនសង្សយ័ទាំងបីរនាក់កំពុងឃំុខ្លួនបណ្តោសអាសន្ននៅស្នងការខេត្តដើម្បីកសាងសំណុំរឿងបញ្ជួនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមវិធីច្បាប់។
ទាក់ទឹននឹងករណីខាងលើលោក លាង អិុម ប្រធានការិយាលយ័គ្រឿងញៀននៃស្នងការខេត្តបានឱ្យដឹងថាកាចុះបង្រ្កាបគ្រឿងញ៉ានខាងលើនេះដឹកនាំដោយលោកវរៈសេនីយ៍ទោ ជាវ វណ្ណា នាយការិយាលយ័ប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃរួមសហការជាមួយនឹងលោកព្រះរាជ្ញអាជ្ញាអមសាលាដំបូងខេត្តនឹងមន្រ្តីនគបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តផងដែរ៕ដោយជីវ័ន្ត