ល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីសម្ពោធអគារវឌ្ឍនៈ

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារវឌ្ឍនៈ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

នេះគឺជាអគារ​ដ៏​ខ្ពស់មួយនៅ​កណ្ដាល​ទីក្រុងភ្នំពេញ​ដែលត្រូវ​បាន​ដាក់​រហ័ស​នាម​ថា «ចក្កវាឡ​ប្លែក​គេ» មាន​កម្ពស់ ៣៩ ជាន់​ស្មើ​នឹង​កម្ពស់​សរុប ១៨៦ ម៉ែត្រ គឺជា​អគារ​ពាណិជ្ជកម្ម ​និង​បណ្តុំ​សេវាកម្ម​ចម្រុះ​ជាច្រើន​ដូច​ជា ទីតាំង​សម្រាប់​ប្រើ​ប្រាស់​ធ្វើ​ជា​ការិយាល័យ​ធ្វើ​ការ​ សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ​ទំនើប ព្រម​ទាំង​មាន​ហាង​លក់​ទំនិញ​ដែល​មាន​ម៉ាក​ល្បីៗ​លំដាប់​អន្តរជាតិ​ទៀត​ផង។ អគារ​នេះមានតម្លៃ​ជាង ១០០លាន​ដុល្លារ​ ដែលបាន​បញ្ចប់​ការ​សាង​សង់​ទាំង​ស្រុង​កាល​ពីឆ្នាំ​ ២០១២ ខណៈការ​បើក​សម្ពោធ​លើក​ដំបូង​ នឹង​ចាប់​ផ្ដើម​នៅ​ល្ងាច​ថ្ងៃទី ២៦ ឧសភា​នេះ រួមគ្នា​ជាមួយ​ការបើក​ដំណើរការ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ Rosewood នៅ​ជាន់ ទី​៣៩ ផុតគេ​នៅក្នុង​អគារ​នេះ​ផង​ដែរ។ 

គេហទំពរ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៥:៣០នាទីល្ងាច ពីអគារវឌ្ឍនៈ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print