បុរសម្នាក់ចងកសម្លាប់ខ្លួនក្រោយសរសេរពាក្យផ្តាំផ្ញើឲ្យម្ដាយក្មេកមើលថែកូនផង

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់ចងកសម្លាប់ខ្លួននឹងខ្សែគោនៅមាត់ច្រកចូលបន្ទប់ទឹកបង្កភ្ញាក់ផ្អើលទាំងមិនដឹងមូលហេតុ ក្រោយសរសេរលិខិតលើក្រដាស់សៀវភៅថា សូមម៉ែក្មេកជួយមើលថែកូន និងប្រពន្ធខ្ញុំផង។

ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិសាមគ្គីមានជ័យសង្កាត់ និងក្រុងប៉ោយប៉ែត នារសៀលថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សឈូ អាយុ២៤ឆ្នាំ ទើបវិលត្រឡប់ពីប្រទេសកូរ៉េ៥ទៅ៦ខែ មានកូនម្នាក់ទើបអាយុ៦ខែ ។ ជនរងគ្រោះចងកនឹងខ្សែគោទៅ នឹងមាត់ទ្វារបន្ទប់ទឹក ។

នៅក្នុងបន្ទប់កើតហេតុ គេឃើញមានអក្សរសរសេរផ្តាំផ្ញើជាច្រើនសំខាន់ គឺឲ្យម្តាយក្មេក ជួយមើលថែកូន(កូនរបស់ជនរងគ្រោះ)ផង ក្នុងនោះ មានថ្នាំពេទ្យជាច្រើន សង្ស័យមុនចងក ជនរងគ្រោះអាចលេបថ្នាំជាមុន ក៏មានដែរ។

យ៉ាងណាក៏ដោយពេលនេះ គ្រួសាររងគ្រោះបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញដើម្បីឲ្យចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើល ឬធ្វើកោសល្យវិច័យ ។

ជុំវិញករណីអត្តឃាតខាងលើនេះ លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតប្រាប់តាមទូរសព្ទ័ថា សពរងគ្រោះខាងលើក្រោយពីកម្លាំងជំនាញពិនិត្យរួចរាល់ ឃើញថា គាត់ធ្វើអត្តឃាតដោយខ្លួនឯង ព្រោះបុរសរងគ្រោះអាចមានវិបត្តិផ្លូវចិត្ត ម្យ៉ាងសពរងគ្រោះទើបមកពីធ្វើការក្រៅប្រទេស លុះថ្ងៃកើតហេតុ សាច់ញាតិប្រទះឃើញចង ក នឹងខ្សែគោតែម្ដង។

ក្រោយពីនិត្យរួចរាល់សពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print