ចោរបាញ់ប្លន់ម៉ូតូមួយគ្រឿងនៅសង្កាត់ចោមចៅយកម៉ូតូទៅបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យមានគ្នា២នាក់ បើកម៉ូតូឌ្រីមសង់មកភ្ជង់រួចបាញ់១គ្រាប់គំរាមប្លន់ យកម៉ូតូបានសម្រេចជិះគេចខ្លួនដោយសុវត្ថិភាព ខណៈជនរងគ្រោះបើកម៉ូតូមួយគ្រឿងចេញពីកន្លែងលក់បាយ នៅក្បែរបន្ទាយទាហ៊ាន៩៩ ។

ហេតុការណ៍នេះបានកើតឡើងកាលម៉ោងជិត៣ទាបភ្លឺ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ កែងនឹងផ្លូវចូលវត្តអង្គតាមិញ​ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ចន ដារ៉ូ អាយុ២៥ឆ្នាំ មុខរបរ ជាអ្នកគិតលុយនៅហាងមួយកន្លែង។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានបើកម៉ូតូម៉ាកឌូក ពណ៌សអ៊ុតស្កុតពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV-2222 បើកតាមផ្លូវលេខ២០០៤ក្នុងទិសដៅពីត្បូងទៅជើង ចេញពីកន្លែងលក់បាយគោលបំណងត្រឡប់ទៅផ្ទះ ខណ:មិនទាន់ដល់ផ្ទះផងស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខ មកពីក្រោយបានធ្វើសកម្មភាពដកកាំខ្លីម៉ារ៉ូឡូមកភ្ជង់គំរាមមិនឲ្យរូបគេដកកូនសោចេញ បើកហ៊ានតែដកគេនិងបាញ់ ធ្វើរូបគេភ័យបានរត់ចោលម៉ូតូត្រូវជនសង្ស័យបាញ់សំដៅមួយគ្រាប់តែសំណាងល្អមិនត្រូវ ហើយជនសង្ស័យដែលអង្គុយនៅក្រោយបានឡើងបើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ១បានចុះមកកន្លែងកើតហេតុននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕​ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print