ជនជាតិបរទេសបើករថយន្តបត់មិនបានស៉ីញ៉ូជ្រុលចង្កូតកៀរម៉ូតូមួយគ្រឿងសង២៣០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ: ជនជាតិបរទេសប្រុសស្រី២នាក់ បើកបររថយន្តមួយគ្រឿង ហើយបានបត់ឆ្វេងមិនបានស៉ីញ៉ូ បានជ្រុលចង្កូតកៀរម៉ូតូមួយគ្រឿងដួលបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៦០៨ កែងនិងផ្លូវលេខ៣០៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិបរទេសប្រុសស្រី២នាក់ បើកបររថយន្តមួយគ្រឿងម៉ាក Ford ESCAPE ពណ៌ខ្មៅ ពាក់ស្លាកលេខ ONG202. 2-519 ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦០៨ ក្នុងទិសដៅពីលិចទៅកើត និងមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាស្កុបភី ស៊េរី០១៨ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GZ-6562 ដែលបើកបរដោយប្តីប្រពន្ធ តាមពីក្រោយនិងទន្ទឹមខាងឆ្វេងរថយន្តខាងលើ។ ខណៈមកដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងទៅផ្លូវលេខ៣០៧មិនបានស៉ីញ៉ូជ្រុលចង្កូតកៀរម៉ូតូមួយគ្រឿងដួលបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសស្រាល ចំណែកឯរថយន្តពុំមានរងការខូចខាតអ្វីនោះទេ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុឲ្យភាគីទាំង២និយាយចរចាដោះស្រាយគ្នាដោយភាគីខាងម៉ូតូបានទាមទារសំណងចំនួន២៥០ដុល្លារ តែភាគីខាងរថយន្តបានសូមបញ្ចុះថ្លៃមក៣០ដុល្លារ ហើយភាគីខាងម៉ូតូក៏ព្រមទទួលយកសំណងត្រឹម២៣០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print