ភ្នំពេញ៖ រសៀលថ្ងៃទី៣១ឧសភា ឆ្នាំ២០១៨ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជូបសំណេះសំណាលនិងពិភាក្សាការងារជាមួយលោកយ៉ាន ឈីវហួយ អនុប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មទីក្រុងផ្លូវសូត្រសមុទ្រដើម្បីស្វែងយល់ពីលទ្ធភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យហេដ្ឋារចនាសម្ពន្ធ័ វិស័យកាត់ដេរ ការសាងសង់សណ្ឋាគារ ការនាំចេញ.នាំចូលផ្នែកវិស័យកសិកម្មជាដើម។
លោក ឃួង ស្រេង បានជំរាបជូនភ្ញៀវពីស្ថានភាពជាក់ស្តែង ក៏ដូចជាការវិវឌ្ឍន៏រីកចំរើនរបស់កម្ពុជាលើគ្រប់វិស័យក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៏ប៉ុលពត ។ ពេលនេះកម្ពុជាទទួលបានសុខសន្តិភាពដ៏ពេញលេញពេញផ្ទៃប្រទេសដែលជាមូលដ្ឋានគ្រឹះសំរាប់ការអភិវឌ្ឍន៏ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ស្ថាបនិកសន្តិភាពគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។
ដោយឡែកសំរាប់រាជធានីភ្នំពេញ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទេសចរណ៏ និងអ្នកវិនិយោគមកពីគ្រប់តំបន់ ក្នុងនោះវិនិយោគិនចិនបានឈរនៅលំដាប់ទី១ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចនៅរាជ ធានីភ្នំពេញ ហើយរាជធានីភ្នំពេញស្វគមន៏ជានិច្ចចំពោះអ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេសរួមទាំងការជួយសំរបសំរួលនិងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគផងដែរ។
សូមបញ្ជាក់ថា៖ គំរោងផ្លូវសូត្រមាសដែលដាក់ចេញដោយលោកប្រធានាធិបតីចិន ស៊ី ជិនពីង គឺជាការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ពន្ធ័ដឹកជញ្ជូនទាំងផ្លូវគោក,ផ្លូវទឹកជាខ្សែបណ្តាញនៃការដោះដូរពាណិជ្ជកម្មចាប់ពីប្រទេសចិនតភ្ជាប់ទៅបណ្តាប្រទេសនានានៅអាស៊ី,អ៊ឺរ៉ុប និងអាហ្វ្រិកជាដើម៕ សំរិត
...