គណៈប្រតិភូរណសិរ្សវៀតណាម ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ជួយការពារសន្តិសុខ សុវត្ថិភាព ដល់អ្នកវិនិយោគទុនវៀតណាម ដែលបានបណ្តាក់ទុននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងជាប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម នារសៀលថ្ងៃសុក្រ៣រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិ ស័កព.ស ២៥៦២ ត្រូវនិងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ បានជួបពិភាក្សាជាមួយលោក ហូវ អាឡិញ ប្រធានគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម នៅទីស្ដីការក្រសួង ។

នៅក្នុងជំនួបពិភាក្សានោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ដំណើរទស្សនកិច្ច របស់គណៈប្រតិភូរណសិរ្សវៀតណាម នៅពេលវេលា ដ៏សម ស្រម ដែល ប្រទេសកម្ពុជា មានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ប្រជាពលរដ្ឋគ្រប់រូប រស់នៅប្រកបដោយសុខសាន្ដ ពិសេស រាជរដ្ឋាភិបាល កំពុងលើកទឹកចិត្ដដល់ វិស័យឯកជន អ្នកវិនិយោគទុនឯកជន និងបរទេស ដោយមិនប្រកាន់ពូជន៏សាស្ដ្រ ពណ៌សម្បុលអ្វីឡើយ ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តទៀតថា៖ កម្ពុជាកំពុងមានការមមាញឹក ត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ កម្ពុជា និងវៀតណាម មានចំណងមិត្ត និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា និងទំនាក់ទំនងល្អ រវាងបក្សនិងបក្ស និងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ប្រទេសទាំងពីរ ត្រូវបង្កើនកិច្ចសហជាមួយគ្នា លើគ្រប់វិស័យឲ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងកិច្ចជំនួបនេះ លោក ហូវ អាឡិញ បានស្នើឲ្យភាគីកម្ពុជា បន្តអនុវត្តន៍ខ្លឹមសារសេចក្តីប្រកាសរួម ដែលភាគីទាំង២បានឯកភាព ដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការ រវាងមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម និងរណៈសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែរីកចំរើនរឹងមាំថែមទៀត។

នៅក្នុងជំនួបនោះដែរ លោក ហូវ អាឡិញ ប្រធានគណៈប្រតិភូរណសិរ្សវៀតណាម បានលើកឡើងថា បានកោតសរសើរនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា មានការរីកចំរើន យ៉ាងលឿន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ជាមួយគ្នានោះដែរ ភាគីវៀតណាម បានកោតសរសើររណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយរណសិរ្សសាមគ្គីរបស់វៀតណាម។ ឆ្នាំ២០១៧ គឺជាខួបទី៥០ នៃការបង្កើតទំនាក់ទំនងការទូតជាមួយ កម្ពុជា-វៀតណាម និងនៅឆ្នាំ២០៨នេះ គឺជាខួបទូ៤០ឆ្នាំ នៃការបង្កើតរណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨ របស់កម្ពុជា។

ភាគីវៀតណាម បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ជួយការពារសន្តិសុខសុវត្ថិភាព ដល់អ្នវិនិយោគទុនវៀតណាមនៅកម្ពុជា និងជួយគាំពារអនិកជន និងសមាគមវៀត ណាមនៅកម្ពុជា និងប្រែក្លាយតំបន់ ព្រំដែននៃប្រទេសទាំងពីរ ឲ្យទៅជាតំបន់ព្រំដែនអភិវឌ្ឍសេដ្ឋកិច្ច សន្តិភាព ស្ថេរភាព សហប្រតិបត្តិការ និងការផ្លាស់ប្តូរទំនិញពាណិជ្ជកម្មរវាងប្រជាជន និងប្រជាជន នៅជាប់ព្រំដែនជាមួយគ្នា៕សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print