ព័ត៌មានថ្មី សម្តេចវិបុលសេនាភក្តីសាយ ឈុំ ជួបជុំជាមួយប្រធានសាខាបក្ស ប្រធានអនុសាខាបក្ស ប្រធានក្រុមបក្សខណ្ឌច្បារអំពៅ ចែករំលែក៖ ភ្នំពេញ ៖ ដើម្បីឈានទៅដណ្តើមយកជ័យជំនៈនៅថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុននេះ នៅព្រឹកថ្ងៃ ៥រោច ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំអនុប្រធានគណបក្សប្រធានគណៈប្រចាំការអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញបានជួបសំណេះសំណាលជាមួយប្រធានសាខាបក្សប្រធានអនុសាខាបក្សប្រធានក្រុមបក្ស និងសមាជិកសមាជិកាបក្សចំនួន៥១២៨នាក់ចំណុះអោយគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ ។ ក្នុងពិធីនេះដែរសម្តេចវិបុលសេនាភក្តីបានមានប្រសាសន៍ទៅកាន់សមាជិកសមាជិការ គណបក្សដូច្នេះថា សម្រាប់អាណត្តិថ្មីនេះគណបក្សប្រជាជនកម្ពុជាមានលេខរៀង ទី២០ ងាយស្រួលចាំ ងាយស្រួលគូសគឺលេខរៀងនៅខាងក្រោមគេបង្អស់ មានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ។ ប៉ុន្មានអាណត្តិកន្លងទៅនេះមានតែគណបក្សប្រជាជនតែមួយប៉ុណ្ណោះដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេសបោះឆ្នោតឈ្នះគ្រប់អាណត្តិដើម្បីដឹកនាំប្រទេសអោយមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយក៍ជាគណបក្សការពាររបបជារានិយមបានរឹងមាំបំផុត ការពារសន្តិភាព ស្ថេរភាពនយោបាយ មិនអោយបរទេសចូលមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសបានជាដាច់ខាត ។ ជាមួយគ្នានេះដែរសម្តេចវិបុលសេនាភក្តីបានសង្កត់ធ្ងន់ថា ក្រោយថ្ងៃជ័យជំនះ៧មករា មានតែគណបក្សប្រជាជនទេដែលដឹកនាំប្រទេសតាំងពីបាតដៃទទេរហូតទទួលបានសន្តិភាពទូទាំងប្រទេស មានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរនិងទទួលបានការគាំទ្រពីអន្តរជាតិ ។សមិទ្ធិផលជាច្រើនដែលកើតក្រោយថ្ងៃ ជ័យជំនៈ៧មករា ត្រូវបានថែរក្សាទុក និងបន្តអភិវឌ្ឍន៍សមិទ្ធិផលថ្មីៗជាច្រើនទៀតរួមមានផ្លូវស្ពានអាកាស ស្ពានឆ្លងកាត់ទន្លេ ផ្លូវក្រោមដីអាគារពាណិជ្ជកម្មខ្ពស់ៗលំដាប់អន្តរជាតិផ្សារទំនើប និងសមិទ្ធិផលថ្មីៗជាច្រើនទៀតនិងបន្តកើតមានឡើងនៅទូទាំងប្រទេស។ មានគណបក្សប្រជាជនកម្ពុជាប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនឥតឈប់ឈរ រួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយអោយបានរឹងមាំ តាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ៕ សណ្តោស ... ចែករំលែក៖