បុរសម្នាក់អង្គុយញាំគុយទាវសុខៗស្រាប់តែមានបុរស២ នាក់មកវាយរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានចេញពីកន្លែងផឹកស៊ីហើយមកអង្គុយញាំគុយទាវស្រាប់តែមានបុរស២នាក់មកយកកៅអីវាយបណ្តាលឲ្យរបួសពេញខ្លួនរួចគេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៨ នៅចំណុចកន្លែងលក់បាយឆាមីឆាមួយកន្លែងខាងលិចនិងបន្ទាយ កងរាជអាវុធហត្តរាជធានី តាមបណ្តោយផ្លូវវេងស្រេងស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ជនរងគ្រោះឈ្មោះគឹម សុង ភេទប្រុសអាយុ៣០ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅភូមិព្រែកស្លែងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់មានគ្នាចំនួន៣នាក់បានមកអង្គុយផឹកស៊ីនៅក្នុង ហាងផឹកស៊ីមួយកន្លែងលែងនៅជិតកន្លែងកើតហេតុពេលផឹកចប់ស្រាប់តែមិត្តភ័ក្រ្តបានទៅមុនអស់សល់តែម្នាក់ឯងក៏មកញាំគុយទាវនៅខាងលិចកន្លែងផឹកស៊ីប្រហែល១០០ម៉ែត្រ ខណះកំពុងអង្គុយញាំស្រាប់តែមានបុរស២នាក់ពាក់អាវស៊ីវិល ដោយម្នាក់យកកៅអីវាយមកលើគាត់និងម្នាក់ទៀតឈើមើល បណ្តាលឲ្យរងរបួសពេញដៃពេលនោះគាត់ក៏រត់ទៅប្តឹងកម្លាំងកងរាជអាវុធហត្ថដែលនៅយាមមាត់ទ្វាបន្ទាយតែគេមិនជួយ។
សាក្សីដដែលបានបន្តថា ពេលនោះរូបគាត់ក៏ជិះម៉ូតូឌុបទៅប្តឹងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១និងទី៣តែនគរបាលបានអោយទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថទៅទើបរូបគាត់មកវិញតែមិនឃើញបុរសទាំង២នាក់នោះទេដោយអ្នកលក់ប្រាប់ថាដើរចូលបន្ទាប់កងរាជអាវុធហត្ថបាត់ទៅហើយ។
ក្រោយមកក៏បានឃើញកម្លាំងអាវុធហត្ថខណ្ឌមានជ័យចុះមកសួនាំអោយជនរងគ្រោះចាំព្រឹកទៅដាក់ពាក្យបណ្តឹងទៅ ហើយជនរងគ្រោះក៏ជិះម៉ូតូឌុបទៅផ្ទះបាត់ទៅ៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print