ភ្នំពេញ៖ ស្ដ្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មក្នុងអណ្ដាតភ្លើងដោយ កណ្ដាប់ដៃប្ដីដ៏កំណាចសម្លាប់រួចចាក់ សាំងដុតចោលនៅក្នុងពាងបង្កឱ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងគួរ ឱ្យរន្ធត់បំផុតកាលពីរាត្រីថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្ទះកើត លេខ៤៥៧ ផ្លូវលំ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹង ថា ស្ដ្រីរងគ្រោះឈ្មោះ ទឹម សោភា អាយុ ៣៤ឆ្នាំ មុខរបរជាអ្នកគួកជេរលក់ដី ចំណែកជនដៃដល់ជាប្ដីឈ្មោះ សុង ទូច អាយុ៣៨ឆ្នាំ មុខរបរមន្ដ្រីយោធា រស់ នៅផ្ទះលេខ៤៥៧ ផ្លូវលំ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានដកស្រង់សម្ដីសាក្សី អ្នកជិតខាងថា មុនពេលកើតហេតុអ្នក ទាំង២កាលពីម្សិលមិញគឺមានការឈ្លោះ ប្រកែកគ្នាយ៉ាងខ្លាំង ដោយមិនដឹងពី មូលហេតុពិតប្រាកដ ។ មួយសន្ទុះក្រោយមកបុរសជាប្ដីបានដើរចេញមកខាង ក្រៅលំនៅឋាន និងបានប្រាប់ទៅអ្នកជិត ខាងថា រូបគេខឹងពេកបានសម្លាប់ប្រពន្ធ ស្លាប់បាត់ទៅហើយ ។ ទោះជាជនដៃដល់ បាននិយាយបែបនេះក៏ដោយ ក៏អ្នកជិត មិនទាន់ជឿនៅឡើយ ចាត់ទុកថា ជាការ និយាយលេង ។ លុះព្រឹកឡើងក៏បង្កឱ្យ មានការភ្ញាក់ផ្អើលក្រោយពីដឹងហេតុ ការណ៍ពិតថា បុរសនោះពិតជាបានយក សាំងចាក់ដុតប្រពន្ធនៅក្នុងពាងបង្កឱ្យរោលឆេះ ។
នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចជំនាញបានចុះទៅហ៊ុមព័ទ្ធ ទីតាំងកើតហេតុរវាងសមត្ថកិច្ចជំនាញ នឹងសមត្ថកិច្ចមូលដ្ឋានដើម្បីធ្វើកោសល្យ វិច័យសពស្ដ្រីរងគ្រោះ និងប្រមូលយក វត្ថុតាងឈានដល់ការស្វែងរកចាប់ខ្លួន ប្ដីកំណាចដែលកំពុងគេចខ្លួនកាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកានោះ ៕
ដោយ៖ តុង សីហា