លោក អូស្មាន ហាស្សាន់៖ ភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិបត្តិការតួរគី គ្រោងនឹងផ្តល់ជំនួយបច្ចេកទេសវិជ្ជាជីវៈ និងអប់រំ ដល់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ថ្លែងក្នុងជំនួបពិភាក្សាការងារ ជាមួយលោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង ភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិ​បត្តិការតួរគី TIKA លោក បណ្ឌិត Rahman Nurdun – ប្រធាននាយកដ្ឋាន កិច្ចការ អាស៊ីបូព៌ា អាស៊ីខាងត្បូងប៉ាស៊ីហ្វិក និងអាមេរិកឡាទីន បានលើកឡើងនូវគម្រោងផ្តល់ជំនួយផ្សេងៗដល់ភាគីកម្ពុជា ដែលផ្តោតលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និង អប់រំ ជាវិស័យចម្បង ក្នុងនោះដែរ TIKA នឹងផ្តល់ឱកាសដល់ភាគីកម្ពុជា ក្នុងការបញ្ជូនមន្រ្តីបច្ចេកទេសកម្ពុជា ទៅសិក្សាពង្រឹង គុណភាព ចំណេះដឹង និង សមត្ថភាព។

ជំនួបនេះ ធ្វើឡើងនៅរសៀលថ្ងៃអាទិត្យ៥រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៣ មិថុនា ២០១៨ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលមានវត្តមាន លោកស្រី Ayda UNLU ឯកអគ្គរដ្ឋទូតតួរគីប្រចាំកម្ពុជា លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ។

លោក អូស្មាន ហាស្សាន់ បន្ទាប់ពីបានលើកឡើងនូវការស្នើសុំកិច្ចសហប្រតិបត្តិការ និង ការផ្តល់ជំនួយបច្ចេក​ទេស វិជ្ជាជីវៈ អប់រំ ជាវិស័យចាំបាច់នៅកម្ពុជា ក្នុងនាមជាអនុប្រធាន គណៈកម្មាធិកាត្រួតពិនិត្យផលិតផលហាឡាល់ កម្ពុជា ផងដែរលោកបានថ្លែងទៅកាន់តំណាTIKAដើម្បីពិនិត្យលទ្ធភាព ផ្តល់ជំនួយលក្ខណ្ឌបច្ចេកទេសហាឡាល់នៅកម្ពុជា ។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ជំនួបរវាង TIKA លោក បណ្ឌិត Rahman Nurdunតួកគី-កម្ពុជា និងថ្នាក់ដឹកនាំអាស៊ីបូព៌ាអាស៊ីខាងត្បូងប៉ាស៊ីហ្វិក និងអាមេរិក ឡាទីននៅពេលនេះ គឺបានបង្ហាញពីភាតរភាពទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីកម្ពុជា-អាស៊ីបូព៌ា និងអាមេរិកឡាទីន ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៏ និងទេសចរណ៏ ។

ការទំនាក់ទំនងដ៏ល្អនេះ ក៏ជាការបង្ហាញឲ្យ ឃើញ ការផ្ដល់ទំនុកចិត្ដដក់អ្នកវិនិយោគទុន ពីទំនុកចិត្ដយូអង្វែង ផ្នែកការទូត រវាងប្រទេសទាំងពីផងដែរ ។ លោក អូស្មាន ហាស្សាន់ ក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកទស្សនកិច្ច និងសិក្សាស្វែងយល់ គ្រប់វិស័យនៅកម្ពុជា ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print