ជំងឺសរសៃប្រសាទ ស្លុងចិត្តបុរសម្នាក់យកកាំបិតចាក់ពោះខ្លួនរហូតស្លាប់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ អំពើអត្តឃាតចាក់ជាច្រើនកាំបិតសម្លាប់ខ្លួនឯងមួយបានកើតឡើង​ ​បង្កការភ្ញាក់​ផ្អើល​​ដល់អ្នកស្រុកភូមិ រហូតអាជ្ញាធរសមត្ថកិច្ច កាល​ពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិត​នៅ​ភូមិ​មេម៉ាយ ​សង្កាត់បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។

ប្រភពព័ត៌មានពីម្តាយបានឲ្យដឹងថា កូនគាត់​ឈ្មោះ​ណន ប៊ុណ្ណា ហៅ​មា​ប់ ភេទ​ប្រុស អាយុ​៤០ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ ។ ម្តាយបញ្ជាក់ថា កូនគាត់​មានជំងឺសរសៃ​ប្រសាទជាយូរមកហើយ ដោយបានព្យាបាលអស់ពេលជាច្រើន តែនៅមិនធូរស្រាល រហូត​មកដល់ថ្ងៃកើតហេតុ​ កូនគាត់បានយក​កាំបិតចុងស្រួច​ចាក់​ពោះ​ខ្លួនឯង​ជាច្រើន​កាំបិត​បណ្តាលឲ្យ​ស្លាប់​នៅមុខ​ផ្ទះ​តែម្តង។

ក្រោយកើតមានករណីនេះ សមត្ថកិច្ច​មូលដ្ឋានបាន​ចុះទៅ​ពិ​និត្យ និងធ្វើកោសលវិច័យ រួច ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print