សម្តេចភក្តី សាយ ឈុំ អញ្ជើញ បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកិច្ចប្រជុំ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈ ដូចខាងក្រោម៖

១-ពិនិត្យសំណើររបស់រដ្ឋសភាសុំពិនិត្យនិងអោយយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ។

២-ពិនិត្យសំណើររបស់រដ្ឋសភាសុំពិនិត្យនិងអោយយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ ។

៣-ពិនិត្យសំណើររបស់រដ្ឋសភាសុំពិនិត្យនិងអោយយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី។ 

៤-ពិនិត្យសំណើររបស់រដ្ឋសភាសុំពិនិត្យនិងអោយយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ មាត្រា៤០ នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខៈ នស/រកម/០៧០១/០៩ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០១ ។

ក្រោយពីបានស្តាប់ឯកឧត្តម អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភារាយការណ៍ជូនអំពី សេចក្តីព្រាងច្បាប់ទាំង៤ខាងលើ ដែលរដ្ឋសភាបានបញ្ជូនមកព្រឹទ្ធសភា ដើម្បីពិនិត្យនិងឲ្យ យោបល់ ស្រមតាមមាត្រា១១៣ថ្មីនៃរដ្ឋធម្មនុញ្ញ និងនិតិវិធីកំណត់ក្នុងប្រការ៣២នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងស្តាប់មតិពិភាក្សាផ្តល់យោបល់របស់អង្គប្រជុំរួចមក អង្គប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសំរេចអនុម័តយល់ព្រមលើទម្រង់នៃសេក្តីព្រាងច្បាប់ និងប្រគល់ភារកិច្ចជូនគណៈកម្មការ ដែលជាវិស័យសមត្ថកិច្ច ដើម្បីពិនិត្យសិក្សា ហើយរាយការណ៍ជូនអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍និងសម័យប្រជុំលើកទី១ ព្រឹទ្ធសភា នីតិកាលទី៤ ពិនិត្យ និងសំរេច…៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print