ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញទទួលជួបសវនាការ និងពិភាក្សាការងារ ជាមួយនឹងលោក Atty. Cesar Strait Pareja អគ្គលេខាធិការរដ្ឋសភានៃសាធារណរដ្ឋប្រទេសហ្វីលីពីន នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។
គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីឈ្វេងយល់ និងផ្លាស់ប្តូរបទពិសោធការងារសភាខាងផ្នែកការផ្តល់សេវាស្រាវជ្រាវច្បាស់ ជូនដល់សមាជិក សមាជិកាសភានៃប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីន៕
...
ដោយ៖ ស រស្មី