កណ្ដាលៈ សត្វពាហនៈរបស់ប្រជាពលរដ្ឋចំនួនពី រក្បាលត្រូវរន្ទះបាញ់ បណ្ដាលឲ្យងាប់ ខណៈដែលមេឃកំពុងភ្លៀងលាយឡំជាមួយផ្ គររន្ទះ ។
ករណីរន្ទះបាញ់សម្លាប់សត្វគោខាងលើ នេះបានកើតឡើងនៅវេលាម៉ោង១៦និង០២នា ទីរសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចព្រះអង្គខ្មៅ ស្ថិតក្នុងភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្ យដឹងថា សត្វពាហនៈ (សត្វគោ)ដែលត្រូវរន្ទះ បាញ់មានចំនួន២ក្បាល ញីមួយក្បាលនិងឈ្មោលមួយក្បាល មានម្ចាស់២នាក់ ទី១-ឈ្មោះ រិន ធួន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងទី២-ឈ្មោះ តូនី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ម្ចាស់គោទាំង២នាក់មានទីលំនៅភូមិ /ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបន្តថា នៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ម្ចាស់គោទាំងពីរ បានចងគោឲ្យស៊ីស្មៅនៅមុខអាស្រមព្ រះអង្គខ្មៅ ។ លុះមកដល់ម៉ោងប្រហែល១៦ជាង មេឃមានសភាពងងឹត រហូតធ្លាក់ភ្លៀងមួយមេធំនិងមានផ្ គរលាយឡំនិងរន្ទះ ក៏បានបាញ់ទៅលើគោពលរដ្ឋពីរក្បាល បណ្ដាលឲ្យងាប់នៅនឹងកន្លែងកើតហេតុ តែម្ដង ៕