លោក​ ហ៊ុន​ ម៉ា​ណែត​ ដឹកនាំ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពេ​ជ្រា​ដា

ចែករំលែក៖

​ខេត្តមណ្ឌលគិរី​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ប្រជាពលរដ្ឋ​ជិត​២​ពាន់​នាក់​បាន​មក​ចូលរួម​ឲ្យ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​អូរ​ផ្លា​យ​ ស្ថិត​ក្នុង​អូរ​ឡា​ដែ​ត​ ឃុំ​ស្រែ​អំ​ពូ​ម​ ស្រុក​ពេ​ជ្រា​ដា​ ខេត្តរតនគិរី​ ។​

IMG_0949

​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ បាន​ដឹកនាំ​ដោយ​លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែត​ ប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ យុវជន​សម្តេច​តេ​ជោ​ និង​ជា​បុ​ទ្រ​ច្បង​របស់​សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ ។​ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​១៧៣៦​នាក់​ បាន​មក​ចូលរួម​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ ។​

​លោក​បណ្ឌិត​ហ៊ុន​ ម៉ា​ណែត​ បាន​មាន​ប្រសាសន៍​លើក​ឡើង​អំពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​តែងតែបាន​គិតគូរ​ជា​និច្ច​អំពី​សុខុមាលភាព​ប្រជាពលរដ្ឋ​ ក្នុង​នោះ​មិន​ត្រឹមតែ​បាន​បង្កើត​នូវ​មន្ទីរពេទ្យ​ មណ្ឌល​សុខភាព​ សេវា​ថែទាំ​សុខភាព​ប៉ុណ្ណោះ​ទេ​ ក៏​មាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តបាន​ចុះ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​ លំនៅ​ឋាន​ និង​មានការ​ផ្តាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​គិតគូរ​អំពី​សុខភាព​នេះ​ជា​រឿង​ចម្បង​ ។​

​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​កាយវិការ​យកចិត្ត​ទុក​ដា​ពី​លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណេ​ត​ ប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ ដែល​បាន​មក​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ ៕​

IMG_0947IMG_0950IMG_0948

...

ដោយ៖ សុខ​ ខេ​ម​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print