ព្រូដិនសលប្រកាសបន្តគាំទ្រវិស័យអប់រំ STEM នៅ កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ វិស័យអប់រំផ្នែក វិទ្យាសាស្រ្ត  បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា កំពុងតែមានសារៈសំខាន់កាន់តែខ្លាំងឡើងៗនៅក្នុង  ព្រះរាជាណាចក្រកម្ពុជា តាមរយៈការអភិវឌ្ឍន៍និងការលូតលាស់សេដ្ឋកិច្ចរបស់ប្រទេស។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានមោទនភាពដែលខ្លួន តែងតែគាំទ្រដល់វិស័យអប់រំផ្នែក វិទ្យាសាស្រ្ត  បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាក្នុងអំឡុងពេលបីឆ្នាំកន្លងមកនេះ។

នាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក ដេវីត នុតមែន (David Nutman) បានថ្លែងថា ក្រុមហ៊ុនតែងបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងនិងលើកស្ទួយដល់ប្រជាជនកម្ពុជាជំនាន់ក្រោយ តាមរយៈការរៀបចំកម្មវិធី ផ្សេងៗគ្នា ទាក់ទងនឹងវិទ្យាសាស្រ្ត  បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។“វាពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សដែលពួកគាត់គួរយល់ដឹងពីមូលដ្ឋានគ្រឹះនៃមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា តាំងពីកុមារភាព ដើម្បីចាប់យកឱកាសសម្រាប់លូតលាស់និងរីកចម្រើន ស្របពេលដែលប្រទេសកំពុងបន្ត អភិវឌ្ឍក្នុងវិស័យបច្ចេកវិទ្យានិងឌីជីថល។ ទូរស័ព្ទដៃទំនើបៗ រថយន្ត គ្រឿងឧបករណ៍ធ្វើការនានា … អ្វីៗទាំងអស់នេះកាន់តែមានលក្ខណៈស្មុគ្រស្មាញទៅៗ ប៉ុន្តែទោះបីជាយ៉ាងណាក្ដី វាក៏បានជួយបណ្ដុះគំនិតថ្មីៗ ព្រមទាំងផ្ដល់សេវាកម្មនិងផលិតផល ដែលមានគោលដៅកាន់តែច្បាស់លាស់។”លោកបានបន្ថែមថា៖ “វាជាការលើកទឹកចិត្តមួយដែលក្រសួងអប់រំបានផ្ដល់កិច្ចខិតខំប្រឹងប្រែងជាច្រើន ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់ ដល់វិស័យអប់រំ វិទ្យាសាស្រ្ត  បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ក៏ដូចជាការទទួលបានការជ្រោមជ្រែងពីខាងវិស័យឯកជន ដែលមានទស្សនៈវិស័យដូចគ្នា។”

អស់រយៈពេលបីឆ្នាំកន្លងមកនេះ សារៈសំខាន់មួយចំនួនពីការគាំទ្ររបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា រួមមាន ការរៀបចំសកម្មភាព វិទ្យាសាស្រ្ត  បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា នៅឯមជ្ឈមណ្ឌលកម្សាន្ត Kids City ភ្នំពេញ ដែលបានទាក់ទាញសិស្សនិងគ្រូបង្រៀន ដែលអញ្ជើញមកពីខេត្តបាត់ដំបងនិងសៀមរាប  ចំនួន ១១២,០០០ នាក់ និងការគាំទ្រដល់ព្រឹត្តិការណ៍ទិវាវិទ្យាសាស្រ្តពិភពលោក ប្រចាំឆ្នាំ ២០១៥ ដែលបានសម្រេចជាប្រយោជន៍ដល់ គ្រូបង្រៀន មន្រ្តីអប់រំ និងសិស្សជិត ៦,០០០ នាក់។

បន្ថែមទៅលើការគាំទ្រដល់ការអប់រំផ្នែក វិទ្យាសាស្រ្ត  បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជាក៏មានតួនាទីយ៉ាងសកម្មផងដែរ ក្នុងការផ្សព្វផ្សាយនិងលើកកម្ពស់ផ្នែកសុខភាព សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការអប់រំនៅក្នុងប្រទេសកម្ពុជា។ ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីគំនិតផ្ដួចផ្ដើមការវិនិយោគក្នុងសហគមន៍របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានផ្ដល់អត្ថប្រយោជន៍ដល់សិស្សនិងលោកគ្រូ អ្នកគ្រូ ជាង ២០០,០០០ នាក់ នៅតាមសាលាផ្សេងៗគ្នា នៅពាសពេញផ្ទៃប្រទេស។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្រារព្ធខួប៥ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ហើយនឹងបន្តស្វែងរកវិធីសាស្រ្តផ្សេងៗ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា រួមទាំងផ្ដល់សេវាធានារ៉ាប់រងអាយុជីវិតដ៏កំពូល ដើម្បីបំពេញតាមតម្រូវការ ដែលកំពុងប្រែប្រួលរបស់ប្រទេស៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print