វីជេ អាណូ សម្របសម្រួលលាក់បាំងរឿងអាស្រូវ

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងចេញសែកស្អុយរាប់ម៉ឺនដុល្លារដើម្បីដោះបំណុល របស់អតីតារាសម្តែង អាណូ បានខ្ចរខ្ចាយកាន់តែខ្លាំងក្រោយពេលហ្វេសប៊ុករបស់តារាសម្តែង សឿ សុធារ៉ា ព្យាយាមបកអាក្រាតមុខមាត់ពិត និងព្រមានចំណាត់ការតាមផ្លូវច្បាប់។ ដំណឹងចុងក្រោយគឺនាងបានព្យាយាមសម្របសម្រួល និងដោះស្រាយដោយសន្តិវិធីមុនពេលចំណាត់ការផ្លូវច្បាប់ណាមួយពីត្រូបានធ្វើឡើងពីម្ចាស់បំណុល។

ប្រភពពីអ្នកសិល្បៈលើកឡើងថា អតីតពិធីករ និងជាម្ចាស់ហាងលក់បាយសាច់អាំង អ្នកនាងអាណូ កំពុងរត់ខ្វែងដៃខ្វែងជើងសម្របសម្រួ​លនឹង​ម្ចាស់បំណុល ដើម្បីបញ្ចប់ដំណឹងអាស្រូវដ៏ធំមួយនេះ។ ប្រភពពីអ្នកសិល្បៈបានលើកឡើងថា មិនមែនមានត្រឹមតែចេញសែកស្អុយទៅឲ្យប្អូនថ្លៃអ្នកនាងសឿ សុធារ៉ា ចំនួន៥ម៉ឺនដុល្លារអាមេរិកទេ គឺនៅមានម្ចាស់បំណុលមួយចំនួនទៀតកំពុងតាមកៀកកិតជិត អាណូ ព្រោះតែរឿងបញ្ជាទិញរថយន្តខ្សល់ និងរឿបំណុលនោះ។ មានការលើកឡើងដែរថាការដែលជ្រុលផុងខ្លួនជាមួយបំណុលជាច្រើនព្រោះតែតារាស្រីរូបនេះចាញ់បោកប្រាក់លើមុខជំនួញចាប់តាំងពីមុនពេលនាងបង្ហាញមុខក្នុងវិស័យសិល្បៈវិញម្ល៉េះ ទោះជាយ៉ាងណានាងក៏ព្យាយាមដោះបំណុលបណ្តើរៗប៉ុន្តែនៅមិនទាន់ចាប់សប់គ្រប់ប៉ុណ្ណោះ

គួរបញ្ជាក់ដែរថាអតីតពិធីករប៉ុស្តិ៍លេខ៣ គឺអ្នកនាង វីជេ អាណូបានប្រកាសចូលសិល្បៈជាថ្មីកាលពីឆ្នាំមុនេះបន្ទាប់ពីបាត់មុខជិត១០ឆ្នាំ។ ក្រៅពីប្រកាសវិលរកសិល្បៈជាថ្មីនេះដែរនាងក៏បានបើកដំណើរការហាងលក់អាហារដ៏ល្បីមួយផងដែរ។ ទន្ទឹមនឹងភាពល្បីល្បាញតារាស្រីរូបនេះក៏ប្រទះនឹងដំណឹងអាស្រូវជាបន្តបន្ទាប់ ទាំងលេចចេញរឿងមានកូនស្រីបីនាក់ និងទាក់ទិនជុំវិញរឿងបញ្ជាទិញរថយន្តខ្យល់ពីបរទេសផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print