នាយឧត្តមសេនីយ៍ សៅ សុខា ជួបសំណេះសំណាលជាមួយឧត្តមសេនីយ៍ទោ វូ ម៉ីនលឿង

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ទោ វូ ម៉ីនលឿង មេបញ្ជាការយោធភូមិភាគ៧នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកឧត្តមសេនីយ៍ទោ វូ ម៉ីនលឿង មេបញ្ជាការយោធភូមិភាគ៧ បានមានប្រសាសន៍ថា លោកអញ្ជើញមកនេះ ដើម្បីជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយមេបញ្ជាការកងរាជអាវុធហត្ថ ព្រមទាំងនាយទាហាននៃកងរាជអាវុធហត្ថ មុនពេលដែលលោកត្រូវបានចូលនិវត្តនាពេលខាងមុខនេះ។ លោកឧត្តមសេនីយ៍ទោ វូ ម៉ីនលឿង ក៏បានជំរុញឱ្យបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងនាយទាហានវ័យក្មេងប្រទេសទាំងពីរកម្ពុជា វៀតណាម ដើម្បីថែរក្សាចំណងមិត្តភាព សាមគ្គីភាពកម្ពុជា វៀតណាម។
លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លៃងនូវអរគុណចំពោះលោកឧត្តមសេនីយ៍ទោ វូ ម៉ីនលឿង និងប្រតិភូភូមិភាគ៧ ដែលបានអញ្ជើញមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកនាយឧត្តមសេនីយ៍ បានបន្ថែមថា កងរាជអាវុធហត្ថ មានទំនាក់ទំនង មិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការល្អជាមួយកងទ័ពប្រជាជនវៀតណាម វរការពារព្រំដែន ព្រមទាំងភូមិភាគ៧។ ជាមួយនោះ លោកនាយឧត្តមសេនីយ៍ ក៏បានជម្រាបជូនប្រតិភូពីសភាពការណ៍នយោបាយនៅកម្ពុជា ស្ថេរភាព សន្តិសុខត្រូវបានថែរក្សា ជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរ អ្នកវិយោគនៅតែប្រកបអាជីវកម្មនៅកម្ពុជា។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ នៅតែដំណើរការតាមពេលកំណត់ ដែលកងរាជអាវុធហត្ថមានភារកិច្ចថែរក្សាបរិយាកាសល្អក្នុងការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គ្មានអំពើហិង្សា។ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានជូនពរដល់លោកឧត្តមសេនីយ៍ទោ និងប្រតិភូ សូមទទូលជោគជ័យក្នុងដំណើរបំពេញបេសកកម្មនៅកម្ពុជា និងមាតុភូមិនិវត្តទៅប្រកបដោយសុវត្ថិភាព៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print