ក្មេងទំនើងសិស្សសាលាអនុវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែភ្នំក្រវាញ ១២នាក់ទទួលបានការអប់រំពីនគរបាល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប្រមូលក្មេងៗទំនើងចំនួន ២ក្រុមស្មើរនឹងចំនួន ១២នាក់ ក្រោយបង្កការអុកឡុកណាត់វាយតប់គ្នានៅក្រៅរបងសាលាលើកំណាត់ផ្លូវសាធារណៈ យក មកធ្វើការអប់រំ និងធ្វើកិច្ចសន្យាធានាទទួលខុសត្រូវពីអាណាព្យាបាល។

ប្រតិបត្តិការខាងលើធ្វើឡើងកាលវេលាម៉ោង៤ និង៣៥នាទី រសៀលថ្ងៃពុធ ៨រោ ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ស្ថិតក្នុងភូមិ.ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលស្រុកភ្នំក្រវាញបានបង្ហាញថា នៅម៉ោងខាងលើទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្នំក្រវាញ មានក្មេងៗទំនើងច្រើននាក់កំពុងវាយតប់គ្នា ខណៈនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានចុះទៅដល់ទីនោះភ្លាមៗហើយបានធ្វើការបង្រ្កាបទាន់ពេលវេលា ដោយឃាត់ខ្លួនចំនួន ២ក្រុមស្មើរនឹងចំនួន ១២នាក់នាំយកមកអធិការដ្ឋាននគរបាល។

ប្រភពដដែលខាងលើបន្តទៀតថា ក្មេងៗទំនើងទាំង ២ក្រុមស្មើរនឹងចំនួន ១២នាក់មកពីភូមិ.ឃុំផ្សេងៗគ្នា នៃសាលាអនុវិទ្យាល័យសម្រេចឥ.សម្ដេចម៉ែភ្នំក្រវាញ បានធ្វើការអប់រំ និងបានធ្វើកិច្ចសន្យាត្រឹមត្រូវ ដោយ តម្រូវឲ្យអាណាព្យាលមកធ្វើការធានា ទទួលយកទៅធ្វើការអប់រំបន្តដោយគ្មាហេតុការណ៍នេះកើតឡើងជាលើកក្រោយទៀតនោះទេ ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print