ភ្នំពេញ ៖ កុមារីវ័យ៩ឆ្នាំម្នាក់បានទទួលរងនូវអំពើរដ៍ថោកទាបបំផុតពីសំណាក់ឪពុកបង្កើតប្រព្រត្តិអំពើព្រៃផ្សៃមកលើកូនស្រីចាប់រំលោភទាំងកំរោលធ្វើអោយនាងឈឺចាប់និងមានវិប្បដិសារីអស់មួយជីវិត ចំណែកឪពុកត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៦ ខែមិថុនាឆ្នាំ២០១៨ នៅចំនុចខ្ទមចាស់ក្នុងភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ជនសង្ស័យមានឈ្មោះឃុន សឺង ភេទ ប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ត្រូវជាឪពុកបង្កើតកុមារីរងគ្រោះឈ្មោះ ស.ច.ធ.រ អាយុ៩ឆ្នាំ ជាសិស្ស មានទីលំនៅ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា កាលពីថ្ងៃទី ០៥-០៦-២០១៨ ម៉ោង១៥និង០០នាទីកុមារី រងគ្រោះកំពុងនៅក្នុងខ្ទមម្នាក់ឯង ដោយ ម្តាយចេញទៅដកក្រអៅឈូក ស្រាប់តែជនសង្ស័យផឹកស្រាស្រវឹងដើរមកដល់នាំកុមារីរងគ្រោះចូលទៅក្នុងផ្ទះទុកចោលក្បែរខ្ទម បន្ទាប់មកជនសង្ស័យក៏ចាប់ស្រាតខោកុមារីរងគ្រោះផ្តួលទៅលើឥដ្ឋការ៉ូ ហើយធ្វើសកម្មភាពចាប់រំលោភកុមារីរងគ្រោះ ពេលនោះកុមារីរងគ្រោះឈឺក៏ស្រែក ជនសង្ស័យក៏ដកប្រដាប់ភេទចេញ។ បន្ទាប់មកម្តាយក៏មកដល់ កុមារីរងគ្រោះក៏បាន និយាយរឿងហេតុខាងលើប្រាប់ម្តាយ។លុះដល់ថ្ងៃទី០៦-០៦-២០១៨ ម៉ោង០៧និង ០០នាទី ម្តាយកុមារីរងគ្រោះបាននាំកុមារីរងគ្រោះមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការ ប៉ុស្តិ៍ព្រែកឯង រួចសមត្ថកិច្ចយើងក៏ចុះទៅឃាត់ខ្លួនជនសង្ស័យនៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការ សាកសួរ។ បន្ទាប់មកម្តាយក៏នាំកុមារីរងគ្រោះទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ។ កន្លងមកជនសង្ស័យធ្លាប់ប្រើដៃលេងប្រដាប់ភេទកុមារីរងគ្រោះចំនួន ០៣ដង។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននរគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សណ្តោស
...