អ្នកយាមម៉ូតូនៅហាងម្ហូបស្រស់លើភ្នំ​លួច​ម៉ូតូ​របស់​ភ្ញៀវ​ជិះ​ចេញ​ទៅ​បាត់​បង្ករការភ្ញាក់ផ្អើលទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ អ្នកយាមម៉ូតូ(សន្តិសុខ​)នៅហាងផឹកសុីមួយកន្លែងយីហោម្ហូបស្រស់លើភ្នំ​ បាន​លួច​ម៉ូតូ​របស់​ភ្ញៀវ​ ដែល​ចូលមកញុាំអីក្នុងហាងហើយ​ភ្លេចដកសោរចេញពីម៉ូតូជិះ​យកទៅ​បាត់​បង្កការភ្ញាក់ផ្អើកដល់សមត្ថកិច្ចនិងភ្ញៀវនៅក្នុងហាង។កាលពីថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ វេលា​ម៉ោង១១និង៣០នាទីយប់នៅ​កន្លែង​ផ្ញើរ​ម៉ូតូ​មុខហាងផឹកស៊ីយីហោ «ហាងម្ហូបស្រស់លើភ្នំ» ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ (ជិតស្តុប NOKIA)។

ម្ចាស់ម៉ូតូឈ្មោះ ងួន រដ្ឋា អាយុ២១ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនឯកជន ស្នាក់នៅម្ដុំអូរបែកក្អម ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​។ ចំណែកជនសង្ស័យដែលសន្តិសុខ(អ្នកយាមម៉ូតូ)ឈ្មោះ អូន នាង អាយុប្រហែល២៧ឆ្នាំ ស្នាក់នៅហាងកើតហេតុខាងលើ។

ប្រ​ភព​ព័ត៌មាន​ពីម្ចាស់ហាងបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅ​មុន​ពេល​កើត​ហេតុ​បុរស​រង​គ្រោះ​​បាន​​​​ចូលមកជួបជុំមិត្តភក្តិផឹកស៊ីក្នុងហាង «ហាងម្ហូបស្រស់លើភ្នំ» ដោយបានយក​ម៉ូតូ​របស់ខ្លួន ដែលទើបនឹងទិញ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ​ មួយ​គ្រឿង ពា​ក់ស្លាក​លេ​ខ​ភ្នំ​ពេញ 1GW-2968 ទៅ​ផ្ញើរ​នៅ​កន្លែងផ្ញើរម៉ូតូមុខហាងខាងលើនោះ បន្ទាប់មក​បុរសរង​គ្រោះ​ក៏បាន​ចូលទៅអង្គុយជួបជុំមិត្តភក្តិក្នុងហាង រហូតដល់ម៉ោងជិត១១យប់ ទើបនាំគ្នាគិតលុយចេញមកវិញ ហើយគាត់ក៏បានដើរមក​យក​ម៉ូតូ ដែលផ្ញើរនោះ ​ទើប​ដឹង​ថា​បាត់​ម៉ូតូ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​តែម្តង ។

បន្ទាប់ពី​មាន​ការ​ភ្ញាក់​ផ្អើល​ថា​មាន​ភ្ញៀវ​បាត់ម៉ូតូ​ពេល​នោះ​ បុរសដែលជាម្ចាស់ហាងកើតហេតុ ​បាន​បើក​មើល​ក្នុងកាមេរ៉ា​សុវត្ថិ​ភាព​ ដែល​បំពាក់នៅ​ខាងមុខហាង ពេល​នោះ​ក៏បាន​ឃើញ​ពី​សកម្ម​ភាព​របស់​សន្តិ​សុខ​ដែលទើបចូលធ្វើការបានជិត៣ខែ ដែលយាម​ម៉ូតូ​នោះ បាន​ធ្វើសកម្ម​ភាព​លួច​យក​ម៉ូតូ​ម៉ាក​ឌ្រីមរបស់​បុរស​រង​គ្រោះ ។

ដោយ​ពី​ដំបូង​ឡើយម៉ូតូ​ឌ្រីម របស់​បុរសរង​គ្រោះ​ដែល​យក​ទៅ​ផ្ញើរ​នោះ​បានភ្លេចដក​កូន​សោចេញពី​ម៉ូតូ​ ឃើញ​ដូច​នោះ​សន្តិ​សុខ​ដែល​ជា​ជន​សង្ស័យ​ បាន​ដើរ​ទៅ​ដក​សោ​ទុក ហើយ​ពេលមានឱកាសល្អ ​ក៏យក​សោ​ចាក់.ក​ម៉ូតូ​ជិះ​ចេញ​ទៅបាត់ដោយ​សុវត្ថិ​ភាព​។

ក្រោយ​ពេល​កើត​ហេតុ​ម្ចាស់ហាងទាំងប្រុសស្រីបាននាំបុរសរង​គ្រោះ​បាន​ទៅ​ដាក់ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាលអូរបែកក្អម។

ប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូបែកក្អមបានអោយដឹងថាក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះហើយនោះកម្លាំងប៉ុស្តិ៍កំពង់តែធ្វើការស្រាវជ្រាវតាមចាប់មុខសញ្ញាជនសង្ស័យខាងលើដោយឡែកជនរងគ្រោះជាម្ចាស់ម៉ូតូក៍ត្រូវខាងម្ចាស់ហាង«យីហោ ហាងម្ហូបស្រស់លើភ្នំ»
ធ្វើការសម្របសម្រួលដោយគាត់ជាអ្នកចេញសងថ្លៃម៉ូតូអោយទៅជនរងគ្រោះវិញព្រោះថាជនសង្ស័យដែលលួចម៉ូតូភ្ញៀវយកទៅបាត់នោះគឺគាត់ជាអ្នកយកមកអោយធ្វើការតាមរយះចុងភៅរបស់គាត់ដូច្នេះគាត់សុខចិត្តទទួលខុសត្រូវដើម្បីបញ្ចប់រឿង៕
ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print