ពិភពលោកមិនមានភាពស្ងាប់ស្ងាត់ឡើយ បើប្រៀបធៀបនឹង១០ឆ្នាំមុន

ចែករំលែក៖

តួលេខថ្មីបំផុតបង្ហាញឲ្យឃើញថាពិ ភពលោកយើងប្រឈមនឹងអសន្តិសុខ ជាងកាលពី១០ឆ្នាំមុន ដោយសារតែអំពើហិង្សានៅតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក ធ្វើឲ្យសេដ្ឋកិច្ចពិភពលោកទាំងមូលខាតបង់រាប់សិបពាន់លានដុល្លារ។

លោក Steve Killelea ប្រធានមជ្ឈ មណ្ឌលសេដ្ឋកិច្ចនិងសន្តិភាពពិភពលោ ក IEP មានទីតាំងនៅប្រទេស​អូស្ត្រាលី បាន បញ្ជាក់ថា « សន្តិភាពពិភពលោកបានធ្លាក់ចុះក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដោយសារ​តែ​អំពើហិង្សា នៅអាហ្វ្រិក និង មជ្ឈិមបូព៌ា ព្រមទាំងតំបន់ជាច្រើនទៀតនៅលើពិភពលោក»។

ក្រោយសង្គ្រាមនៅក្នុងប្រទេសលីប៊ី និងស៊ីរីអឺរ៉ុបក៏ប្រឈមនឹងវិបត្តិជនភៀស ខ្លួនចាប់តាំងពីឆ្នាំ២០១៥មក។ ពលរដ្ឋទ្វីបអាហ្វ្រិកជិត២លាននាក់បានទៅកាន់អឺរ៉ុប ដោយព្យាយាមឆ្លងកាត់សមុទ្រ ឬក៏ឆ្លងកាត់ប្រទេសទួរគីចូលទៅអឺរ៉ុប។

ក្រោយពេលវិភាគទៅលើទិន្នន័យស្រាវជ្រាវ របស់ មហាវិទ្យាល័យ និងរដ្ឋាភិបាល អង្គការ IEP បានប៉ាន់ប្រមាណថា នៅឆ្នាំ ២០១៧ អំពើហិង្សាបានធ្វើឲ្យសេដ្ឋកិច្ច ពិភពលោកខាតបង់រហូតដល់ទៅ ១៤,៨ ពាន់ពាន់លានដុល្លារ គឺស្មើនឹង២០០០ ដុល្លារ សម្រាប់មនុស្សម្នាក់នៅលើពិភពលោកដែលខាតបង់។

តាមរបាយការណ៍របស់ IEP ដែលបាន ប្រកាសកាលពីថ្ងៃទី ៦ខែមិថុនាថា ប្រសិន បើប្រទេសដូចជា ស៊ីរី ស៊ូដង់ខាងត្បូង អីុរ៉ាក់ មានសន្តិសុខដូចប្រទេសផ្សេងទៀតមាន Iceland ឬ New Zealand នោះពល រដ្ឋនឹងជួយបន្ថែមទឹកប្រាក់២០០០ដុល្លារសម្រាប់មនុស្សម្នាក់ៗនៅលើពិភពលោក។

លោក Steve Killelea បញ្ជាក់ទៀតថា សន្តិភាពស្ថិតនៅក្នុងទំនាក់ទំនាក់ទំនង ជាមួយនឹងសេដ្ឋកិច្ច នៅពេលមានសន្តិ ភាព សេដ្ឋកិច្ចពិភពលោកនឹងរីកចម្រើន ផ្ទុយទៅវិញ បើគ្មានសន្តិភាពទេសេដ្ឋកិច្ចក៏ធ្លាក់ចុះដូចគ្នាដែរ។ តំបន់អឺរ៉ុប ត្រូវបាន ចាត់ទុកថាជាតំបន់ដែលមានសន្តិភាព បំផុតលើពិភពលោក។ ចំណែកនៅតំបន់ អាហ្វ្រិក និងមជ្ឈិមបូព៌ា ស្ថិតនៅលំដាប់ចុង ក្រោយបំផុត ។

កាលពីខែឧសភាកន្លងមក អង្គការ សហប្រជាជាតិបានប្រកាសឲ្យដឹងថា វិបត្តិមនុស្សធម៌នៅក្នុងប្រទេសស៊ីរី ក្នុងឆ្នាំនេះមានទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេល៧ឆ្នាំនៃសង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅក្នុង ប្រទេសនេះ បើទោះបីរដ្ឋាភិបាលស៊ីរីប្រកាសថាទទួលបានជ័យជម្នះ លើក្រុម IS ក្តី។

តាមរបាយការណ៍របស់អង្គការជនភៀសខ្លួនបានឲ្យដឹងថា កាលពីឆ្នាំ២០១៧ មាន ជនភៀសខ្លួន១១,៨លាននាក់ ផ្លាស់ប្តូរ ទីកន្លែង ដោយសារតែអំពើហិង្សា ហើយពាក់កណ្តាលក្នុងចំណោមនោះមកពីតំបន់សាហារ៉ាទ្វីបអាហ្រ្វិក។

បច្ចុប្បន្នវិបត្តិនៅតំបន់មជ្ឈិមបូព៌ា កាន់ តែខ្លាំងឡើងៗ ក្នុងនោះមានវិបត្តិ រវាង អីុស្រាអែល ប៉ាឡេស្ទីន និងអីុរ៉ង់ ។ ក្រៅពី នេះនៅមានវិបត្តិ រវាងប្រទេស កាតារ និងសាវឌីអារ៉ាប៊ី បានធ្វើឲ្យកាតារសម្រេចទិញអាវុធជាច្រើនដើម្បីការពារជាតិដោយខ្លួនឯង។

ពាក់ព័ន្ធនឹងការប្រឈម រវាងអីុរ៉ង់និង អីុស្រាអែល នាយករដ្ឋមន្ត្រីអីុស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា អុីរ៉ង់ចង់ផលិត អាវុធបរមាណូ ដើម្បីកម្ទេច ប្រទេសអីុស្រាអែល ។នាយករដ្ឋមន្ត្រី អុីស្រាអែលបានអះអាងថា សេចក្តីប្រកាស របស់មេដឹកនាំកំពូលអុីរ៉ង់ លោក អាលី ខាមេនី បានបញ្ជាក់យ៉ាងច្បាស់ថា អុីរ៉ង់ កំពុងប្តេជ្ញាបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដើម្បីផលិតអាវុធនុយក្លេអ៊ែរ។

នាយករដ្ឋមន្ត្រីអុីស្រាអែល លោក ប៊ីន ចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាក់យ៉ាង ដូច្នេះថា «កាលពីពីរថ្ងៃមុន មេដឹកនាំអុីរ៉ង់ អាយ៉ាតូឡាហ៍ អាលី ខាមេនី បានលើក ឡើងពីចេតនារបស់លោកថា ចង់បំផ្លាញ អុីស្រាអែល។ កាលពីលោកបានពន្យល់ ទៀតថា លោកពិតជាចង់ធ្វើវា ជាមួយនឹងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យបានច្រើនលើសលប់ ដើម្បីផលិតចេញជាអាវុធនុយក្លេអ៊ែរ…»។

ទោះបីជាបែបនេះក៏ដោយ ក៏មេដឹកនាំអុីស្រាអែលខាងលើនេះបានប្តេជ្ញាថា នឹង មិនបណ្តោយឲ្យអុីរ៉ង់ សម្រេច​បានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ ស្ថានការណ៍ជាមួយអុីរ៉ង់ចាប់ផ្តើមក្តៅខ្លាំង ដោយសារតែអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ និងការចោទដោយអុីស្រាអែលទៅលើអុីរ៉ង់ថា កំពុងបង្កើតមូលដ្ឋានទ័ព ក្នុងទឹកដីស៊ីរី ដើម្បីគ្រោងវាយប្រហារខ្លួន។

ចំណែកអុីរ៉ង់បានចាត់ទុកអុីស្រាអែលគឺជា ដុំសាច់មហារីកដ៏គ្រោះថ្នាក់មួយ ដែលគួរតែត្រូវកាត់ចោល ដើម្បីកំុឲ្យរាល ដាលជាបន្តទៀត។ មេដឹកនាំកំពូលអុីរ៉ង់ លោក អាយ៉ាតូឡាហ៍ អាលីខាមេនី (Ayatollah Ali Khamenei) បានថ្កោលទោសអុី ស្រាអែលយ៉ាងខ្លាំង ជុំវិញអំពើហិង្សានៅឯតំបន់ហ្គាហ្សា ដោយលោកចាត់ទុកថា រដ្ឋជ្វីហ្វមួយនេះគឺជាដុំសាច់មហារីកដ៏គ្រោះថ្នាក់មួយ ដែលគួរតែត្រូវយកចេញនិង កម្ចាត់ចោល ។

លោក Ali Khamenei ថ្លែងបែបនេះនៅ ក្នុងសារបង្ហោះលើ Twitter ជាបន្តបន្ទាប់កាលពីចុងសប្ដាហ៍កន្លងទៅ។ «គោលជំហរ របស់យើង ប្រឆាំងនឹងអុីស្រាអែល គឺដូចគ្នាទៅនឹងគោលជំហរដែលយើងកំពុងធ្វើសព្វថ្ងៃ… អុីស្រាអែលគឺជាដុំសាច់មហារីកដ៏គ្រោះថ្នាក់ នៅក្នុងតំបន់អាស៊ីខាងលិច ដែលគួរតែត្រូវយកចេញ និងកម្ចាត់ចោល។ វាគឺជារឿងអាចធ្វើបាន ហើយវានឹងកើត ឡើងនៅថ្ងៃណាមួយ»។ នេះបើតាមលោក Ali Khamenei។

គួរបញ្ជាក់ថា មេដឹកនាំកំពូលអុីរ៉ង់ ក៏ បានព្រមានបណ្ដាប្រទេសអារ៉ាប់មួយ ចំនួន ដែលលោកចាត់ទុកថា ជាប្រទេស ក្បត់ដូចជា អារ៉ាប៊ីសាអ៊ូឌីត ផងដែរសម្រាប់ការបដិសេធក្នុងការប្រឈមមុខជាមួយអុីស្រាអែល ដើម្បីយកចិត្តសហរដ្ឋអាមេរិក ហើយបើតាមលោក ការតស៊ូគឺជាមធ្យោ បាយតែមួយគត់ ដែលអាចជួយ​ប៉ាឡេ​ស្ទីនរួចផុតពីការគាបសង្កត់  ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print