រកឃើញមូលហេតុដែលផ្ទុះហ្គាសដោយសារលេចធ្លាយបំពង់អាសេស៊ីឡែនប៉ះជាមួយបំពងអុកស៊ីហ្សែន និងធុងហ្គាស

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ តាមការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបានបង្ហាញថា ករណីផ្ទុះធុងហ្គាសនៅសាលាបច្ចេកទេស ដុនបូស្កូត្រង់កន្លែង រោងជាងក្រឡឹងនៅក្រុងព្រះសីហនុកាលពីរសៀលថ្ងៃ ព្រហស្បត៍ ៩ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៨នោះ គឺបណ្តាលមកពី លេចធ្លាយបំពង់ អាសេស៊ីឡែន ប៉ះជាមួយ បំពងអុកស៊ីហ្សែន និងធុងហ្គាស ទើបបង្កអោយ ផ្ទុះឡើងតែម្តង។

សមត្ថកិច្ចជំនាញអះអាងថា បញ្ហានេះ បើយោងតាម ប្រភពពីសិស្សសាលា ដុនបូស្កូ មួយចំនួន ដែលនៅសិក្សាក្បែរកន្លែងកើតហេតុ បានដាក់ការសន្និដ្ឋានជំហានដំបូងថា ការផ្ទុះនេះ ទំនងជាកើតឡើង ដោយសាររន្ទះបាញ់ ក្នុងពេលដែលមេឃ កំពុងមានភ្លៀងផ្គររន្ទះ ប៉ុន្តែសមត្ថកិច្ច បញ្ជាក់ហើយថា ករណីនេះ ជាបញ្ហាបច្ចេកទេស បណ្តាលឲ្យផ្ទុះ មិនមែនជាករណីរន្ទះបាញ់ទេ គឺកើតឡើងដោយលេចធ្លាយបំពង់ អាសេស៊ីឡែន ប៉ះជាមួយ បំពងអុកស៊ីហ្សែន និងធុងហ្គាស នេះឯង បានជាផ្ទុះកក្រើកយ៉ាងនេះ ។

គួរបញ្ជាក់ថាមានករណី ផ្ទុះធុងហ្គាស នៅវេលាម៉ោង ១និង៣០ នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភូមិ៥ សង្កាត់លេខ៥ ទីតាំងសាលា បច្ចេកទេស ដុនបូស្កូ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឲ្យ បុរសម្នាក់ ដែលជាប្រធានផ្នែកស្លាប់បាត់បង់ជីវិត ដោយសាកសពត្រូវបែកចេញពីគ្នាមើលមិនចង់ស្គាល់ និងមានមនុស្ស របួសធ្ងន់ស្រាល ៧នាក់ ត្រូវបានដឹកយកទៅ សង្គ្រោះនៅគ្លិនិកឯកជននិងមន្ទីរពេទ្យ ក្រុងព្រះសូហនុ។ ក្រៅពីនេះបានបណ្តាលឲ្យខូចខាតសម្ភារៈ ឧបករណ៍ប្រើប្រាស់ និងរបើកដំបូលរោងជាងក្រឡឹងស្ទើរទាំងស្រុង ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print