ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៨
លោកឧត្តមសេនីយ៍ត្រី សោ សាវឿន អនុប្រធានក្រុមការ ងារជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំអូរស្វាយ ស្រុកកំពង់សៀម និង លោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកនិងជាអនុប្រធានគណបក្សប្រជាជនស្រុក រួមជាមួយក្រុមការងារយុវជនគណបក្សស្រុកស្ទឹងត្រង់ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ចែកជូនគ្រួសារជួបការលំបាក ស្ថិតក្នុងឃុំដងក្តារ ចំនួន០៤ភូមិ ស្មើនឹង ០៧គ្រួសារ ។
ប្រជាពលរដ្ឋទាំង៤ភូមិដែលទទួលបានអំណោយរួមមាន៖
+ភូមិហុងប្រម៉ា
1.លោកស្រី ហួន ឃឿន ភេទស្រី អាយុ 52ឆ្នាំ
2.លោកយាយ ជ្រិន ស៊ាត ភេទស្រី អាយុ 66ឆ្នាំ
+ភូមិសន្ទិចកើត
3.លោកយាយ ហុយ ស៊ីម ភេទស្រី អាយុ 70ឆ្នាំ
4. លោកយាយ នួន រ៉េត ភេទស្រី អាយុ 70ឆ្នាំ
+ភូមិសន្ទិចលិច
5. លោកស្រី ធូ មុំ ភេទស្រី អាយុ 59ឆ្នាំ
6.លោកស្រី ផាន់ រ៉ានី ភេទស្រី អាយុ 36ឆ្នាំ
+ភូមិជ្រៃហាយ
7.លោកយាយ សាទី ម៉ាស់ ភេទស្រី អាយុ 81ឆ្នាំ
សរុបទាំង៧គ្រួសារ គឺក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអុីវ ១យួរ ត្រសក់ចាវ២គីឡូក្រាម និងថវិកា ៥០,០០០រៀល៕ វណ្ណៈ