ស្រីស្អាតស្លៀកខើចម្នាក់សង្ស័យស្រវឹងស្រាជិៈម៉ូតូដួលសន្លប់ស្តូកស្តឹងនៅផ្លូវលំ

ចែករំលែក៖

ប៉ោយប៉ែត៖ស្រីស្អាតស្លៀកពាក់ខើចម្នាក់ត្រូវអ្នកស្រុកនិងក្រុមអ្នកព័ត៏ប្រទះឃើញដេកសន្លប់ស្តូកស្តឹងជិតម៉ូតូម៉ាកស្គូពីសង្ស័យស្រវឹងស្រាបង្ករភ្ញាក់ផ្អើលតែសំណាងល្អប៉ះចំសុទ្ធតែមនុស្សចិត្តធម៌សុខចិត្តនាំគ្នានៅមើលថែនិងរាយការណ៌ប្រាប់សមត្ថកិច្ចឲ្យរករថយន្តសង្រ្គោះដឹកទៅមន្ទីរពេទ្យ។

ហេតុការណ៌ខាងលើកើតឡើងលើផ្លូវបេតុងក្នុងភូមិមិត្តភាពសង្កាត់និងក្រុងប៉ោយប៉ែតម៉ោងជិត1ទាបភ្លឺឈានចូលព្រឹកថ្ងៃទី9មិថុនា2018។

ជនរងគ្រោះមានឈ្មោះពេជ្រ ស៊ីថាអាយុ៣៣ឆ្នាំរស់នៅភូមិកើតហេតុ(រងរបួសធ្ងន់បែកមុខនិងជង្គង់ចេញឈាមតាមត្រចៀក)

តាមម្ដាយជនរងគ្រោះបញ្ជាក់ថាកូនរបស់គាត់ស្រវឹងស្រាព្រោះនាងចេញពីធ្វើការមកដល់ផ្ទះបានប្រាប់ថាកុំទុកម្ហួបអាហារឲ្យខ្លួនព្រោះនាង ទៅកម្មវិធីពួកម៉ាកនៅក្រុងប៉ោយប៉ែតក្រោយពីប្រាប់រួចនាងត្រូវជាកូនបានជិះម៉ូតូម៉ាកស្កូពីពណ៏សពាក់ស្លាកលេខបាត់ដំបង1T5203ចេញពីផ្ទះទៅបាត់លុះម៉ោង១២យប់ថ្ងៃទី០៨ខែមិថុនាឆ្នាំ២០1៨នេះទើបទទួលដំណឹងថាដួលម៉ូតូរងរបួសធ្ងន់។

ជនរងគ្រោះត្រូវបាននគរបាលជំនាញផ្នែកចរាចណ៏នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតអន្តរាគមន៌ហៅរថយន្តសង្រ្គោះរបស់អង្គការកាម៉ាដឹកទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

សួមបញ្ជាក់ថាតហូតមកដល់ម៉ោង២០ព្រឹកថ្ងៃដដែលនេះជនរងគ្រោះនូវមិនទាន់ដឹងខ្លួននោះឡើយ។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print