ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករអំពីអាកាសធាតុសម្រាប់ថ្ងៃនេះ បង្ហាញថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីវិសម្ពាធទាប ។
លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះមានដូចខាងក្រោម ៖
១-តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី22 – 240C និងអតិបរមាពី31- 330C ផ្ទៃមេឃមានពពកពីមធ្យម ទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី2 – 4m/s នឹងអាចមានភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់ នៅផ្នែក ខ្លះនៃរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ឆ្នាំង ព្រៃវែង ស្វាយរៀង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ។
២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី22 – 240C និងអតិបរមាពី32 – 340C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី3 – 5m/s នឹងអាចមានភ្លៀងផ្គរ និងខ្យល់កន្ត្រាក់នៅផ្នែក ខ្លះនៃខេត្ត ស្ទឹងត្រែង រតនគិរី ព្រះវិហារ មណ្ឌលគិរី កំពង់ចាម និងខេត្តត្បូងឃ្មុំ ។
៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី22 – 240C និងអតិបរមាពី31- 330C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតីមានល្បឿនពី3 – 5m/s នឹងអាចមានភ្លៀងផ្គរ និងខ្យល់កន្ត្រាក់នៅ ផ្នែកខ្លះនៃខេត្តព្រះសីហនុ កោះកុង កំពត និងខេត្ត កែប រលកសមុទ្រអាចមានកំពស់ពី0.50m -1.25m ៕