រថយន្ត​ហ្វ័​រ​រេ​ន័​របុក​គ្នា​ពេញទំហឹង​ជាមួយ​រថយន្ត​ហ៊ី​យ៉ា​ន​ដាយ​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង

ចែករំលែក៖

​ភ្នំពេញ​៖​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​តាម​បណ្តោយ​ផ្លូវជាតិ​ លេខ​ ៣​ ស្ថិត​ក្នុងភូមិ​ស្រែ​ញ័រ​ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ពីរ​គ្រឿង​បើក​បញ្ច្រាស់ទិស​គ្នា​ ហើយ​ជ្រុល​ល្បឿន​បុក​គ្នា​លាន់​ដូច​រន្ទះ​ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ​ ២០១៥​។​ ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​សង្កេត​ ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ្វ័​រ​រេ​ន័​រ​ ពណ៌​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2h​ 4971​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ដោយ​បាន​បើកបរ​យ៉ាង​លឿន​ លុះ​មក​ ដល់​កន្លែង​កើតហេតុ​ ស្រាប់តែ​ជ្រុល​ល្បឿន​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A​ 2346​ កំពុង​បើកបរ​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​យ៉ាង​ពេញទំហឹង​តែ​ម្តង​។​ ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ក្រោយ​កើតហេតុ​រថយន្ត​ទាំង​ពីរ​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​រួច​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕​ ជី​ម​ ភា​រ៉ា

IMG_9223

IMG_9222

...

IMG_9225

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print