ពលរដ្ឋ​ប្រុស​ ស្រី​ ក្មេង​ ចាស់​ក្នុងភូមិ​ព្រះ​ធាតុ​កណ្តាល​១៣​នាក់​ពុលផ្សិត

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ​៖​ យ៉ាង​ហោច​ណាស់​ពលរដ្ឋ​ប្រុស​ ស្រី​ ក្មេង​ ចាស់​ សរុប​១៣​នាក់​ ដែល​រស់នៅ​ក្នុងភូមិ​ព្រះ​ធាតុ​ ឃុំ​ព្រះ​ធាតុ​កណ្តាល​ ស្រុក​អូរ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ត្រូវ​បាន​បញ្ជូន​ភ្លាមៗ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​អូរ​រាំង​ឪ​ បន្ទាប់​ពី​ពួក​គាត់​ទាំង​អស់នេះ​នាំ​គ្នា​ដក​ផ្សិត​ធ្វើ​ជា​ម្ហូប​បរិភោគ​ជាមួយ​បាយ​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ​២០១៥​។​ សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ ពលរដ្ឋ​រង​គ្រោះ​ទាំង​១៣​នាក់​ឈ្មោះ​៖​ ១.​ ណុ​ប​ ណៃ​សឿ​ន​ ភេទ​ស្រី​ ២.​ ណ​ន​ ស្រី​នី​ត​ ភេទ​ ស្រី​ ៣.​ ស្រ៊ា​ ដា​លី​ន​ ភេទ​ប្រុស​ ៤.​ ប៉ុន​ ប៉ូ​ ភេទ​ប្រុស​ ៥.​ វាំង​ ស្រី​តូច​ ភេទ​ស្រី​ ៦.​ តា​ឃុន​ ភេទ​ប្រុស​ ៧.​ យាយ​ហុំ​ ភេទ​ស្រី​ ៨.​ វា​ ក្លឿ​ ភេទ​ប្រុស​ ៩.​ ឃុន​ ថុ​ន​ ភេទ​ស្រី​ ១០.​ ហ៊​ន់​ ភេទ​ស្រី​ ១១.​ ធឿ​ន​ សា​ម៉េ​ត​ ភេទ​ស្រី​ ១២.​ សម្បត្តិ​ រឿ​ន​ ភេទ​ប្រុស​ និង​១៣.​ ថើ​ង​ លាង​ ភេទ​ស្រី​ ។​ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ស្រុក​អូ​រាំង​ឪ​ ហើយ​បើ​តាម​ក្រុម​គ្រូពេទ្យ​អះអាង​ថា​ ស្ថានភាព​ជំងឺ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​នោះ​ទេ​។​ ​ទាក់ទង​បញ្ហា​នេះ​ដែរ​ លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​បញ្ជា​ឲ្យ​លោក​វរសេនីយ៍ទោ​ លឿង​ រ​ដ្ឋា​ អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ​ បញ្ចេញ​កម្លាំង​ជា​បន្ទាន់​ដើម្បី​ជួយ​សង្គ្រោះ​ ប្រជាពលរដ្ឋ​ដែល​ពុលផ្សិត​ទាំងនេះ​ ហើយ​ក្នុង​នោះ​លោក​ លី​ ឡេ​ង​ អភិបាលរង​ខេត្ត​ត្បូងឃ្មុំ​ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ លោក​ ប្រា​ជ​ ច័ន្ទ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ និង​ជួយ​ឧបត្ថម្ភ​ថវិកា​២​ម៉ី​ន​រៀល​ ក្នុង​១​នាក់ៗ​ផង​ដែរ​៕​ វណ្ណៈ

kccham-1

kccham-8

kccham-9

kccham-7

kccham-5

kccham-10

kccham-2

kccham-4

kccham-3

...

kccham-11

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print