មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិឥណ្ឌា អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ១២ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័កព. ស. ២៥៦២ត្រូវនិងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នេះ គណៈប្រតិភូយោធាជាន់ខ្ពស់ សាធារណរដ្ឋឥណ្ឌា ដឹកនាំដោយលោកស្រី ស្រីម៉ាទី នីម៉ាឡា សុីថារ៉ាម៉ាន (Shrimati Nirma la sitharman) រដ្ឋមន្ត្រីក្រសួងការពារជាតិ សាធារណរដ្ឋ ឥណ្ឌាបានអញ្ជើញមកដល់ចំណតអាកាសយានដ្ឋានមូលដ្ឋានកងទ័ពអាកាសភ្នំពេញប្រកបដោយសុវត្ថិភាព ។

ដំណើរបំពេញទស្សនកិច្ច ជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា មានរយះពេលចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ – ១២ ខែមិថុនា ឆ្នាំ២០១៨ ។

នាឱកាសនោះ មានការទទួលស្វាគមន៍ពីសំណាក់ លោកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិនិងនាយ ទាហានជាន់ខ្ពស់ក្នុងកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ច្រើនរូបទៀតផងដែរ។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់ លោកស្រី ស្រីម៉ាទី នីម៉ាឡា សុីថារ៉ាម៉ាន ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការ គួរសមនិងពីភាក្សាការងារជាមួយ សម្តេចពីជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងចុះហត្ថលេខា កិច្ចសហប្រតិបត្តិការរវាងក្រសួការពារជាតិប្រ ទេសទាំពីរ នៅអាគារមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រី។ បន្ទាប់មក លោកស្រី ស្រីម៉ាទី នីម៉ាឡា សុីថារ៉ាម៉ាន និងប្រតិភូចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជាផងដែរ៕

...

ដោយ៖ សុខដុម


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print