ព្រះសង្ឃវត្តព្រះពុទ្ធឃោសាចារ្យ ផ្តល់ទេយ្យទាន ដល់អនុសាខាកាកបាទក្រហម ខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ អនុសាខាកាកបាទក្រហមខណ្ឌដូនពេញ នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ បានទទួលទេយ្យទានពីព្រះគ្រូសូត្រស្តាំ ទួត ម៉េងឈុន គង់នៅវត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតនៅសង្កាត់ស្រះចក ក្រោមការចុះមកទទួលផ្ទាល់ពី លោក ឈឹម ឌីណា អនុសាខាកាកបាទក្រហមខណ្ឌ និងជាអភិបាលរងខណ្ឌ ដើម្បីយកទៅចែកជូនជនក្រីក្រនៅមូលដ្ឋានបន្តទៀត។

ព្រះគ្រូសូត្រឆ្វេង តំណាងព្រះគ្រូសូត្រស្តាំ ទួត ម៉េងឈុន បានមានពុទ្ធដីការថា ទេយ្យទានដែលបានផ្តល់ឲ្យអនុសាខាកាកបាទក្រហមខណ្ឌដូនពេញ រួមមាន៖អង្ករ១តោន មី៣០កេះ សម្ភារៈប្រើប្រាស់៩សម្រាប់ និងបច្ច័យ២លានរៀល ដែលគិតជាថវិកាសរុបជាង៧លានរៀល។

ជាមួយគ្នានោះដែរ លោក ឈឹម ឌីណា បានថ្លែងអំណរព្រះគុណ និងសូមអរគុណចំពោះព្រះសង្ឃ គណៈកម្មការអាចារ្យនិងពុទ្ធបរិស័ទ្ទទាំងអស់ជាពិសេសព្រះគ្រូសូត្រស្តាំ ទួត ម៉េងឈុន តែងតែឧបត្ថម្ភនូវទេយ្យទាន ជាញឹកញ៉ាប់ដល់អនុសាខាកាកបាទក្រហមខណ្ឌដូនពេញ ដើម្បីយកទៅចែកជូនដល់ជនក្រីក្រ និងចាស់ជរាក្នុងមូលដ្ឋាន។

លោកឈឹមឌីណាបានបន្តថានៅខណ្ឌដូនពេញមានវត្តចំនួន៧ហើយវត្តឃោសាចារ្យបានផ្តល់ទេយ្យទានដល់អនុសាខាកាកបាទក្រហមជាច្រើនលើកមកហើយដែរសម្រាប់ផ្តល់ជូនជនងាយរងគ្រោះ ៕ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print