ខេត្តត្បូងឃ្មុំ ៖ កំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង១៥និង៣០នាទីបានអនុវត្តដីកាបង្គាប់ឧ្យចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធការជួញដូរថ្នាំញៀន ដែលបានរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច នៅត្រង់ចំណុចភូមិ៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានអោយដឹងថា ការចាប់ខ្លួនបុរសខាងលើធ្វើឡើងតាមដីកាលេខ៤៤១ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ចេញដោយលោក ឡុច ឡៅ ចៅក្រមជុំនុំជម្រះសាលាដំបូងខេត្តត្បូងឃ្មុំ។
លទ្ធផល កម្លាំងចាប់បានឈ្មោះ ធី រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករ រស់នៅភូមិ១ ៥ឃុំជប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។
បច្ចុប្បុន្នជនត្រូវចោទរូបនេះ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីបន្តទៀត៕ វណ្ណៈ