បេក្ខភាពតំណាងរាស្រ្តមណ្ឌលពោធិសាត់ និង ភ្នំពេញ នាំអំណោយមនុស្សធម៌ពីម៉ាឡេស៊ី ចែកជូនពលរដ្ឋសាសនិកអ៊ីស្លាម នៅភូមិស្ពាន២ ចំនួន២០០គ្រួសារ បួសរ៉ាម៉ាឌន 

ចែករំលែក៖

ពោធិសាត់៖  លោក រ៉ូហ្វី  អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តពោធិសាត់ និង លោកស្រី ម៉ាណ ណាវី បេក្ខភាពតំណាងរាស្រ្តមណ្ឌលភ្នំពេញ បាននាំយកអំណោយសប្បុរសធម៌របស់សប្បុរសជនម៉ាឡេស៊ី ជាគ្រឿងឧបភោគ បរិភោគ និងថវិកា  មកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរអ៊ីស្លាមចំនួន២០០គ្រួសារ នៅភូមិស្ពាន២ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់  ដែលគ្រួសារនីមួយៗ ទទួលបាន ទឹកក្រូច១ដប,ទឹកសេរ៉ូ១ដប,ស្ករសរ១គីឡូ,ទឹកដោះគោ២កំប៉ុង, អំបិល១គីឡូ,មី៥កញ្ចប់, ទឹកត្រី១ដប  និងថវិកាផងដែរ ។  ពិធីចែកអំណោយនេះ បានប្រព្រឹត្ដទៅ កាលពីរសៀលថ្ងៃអាទិត្យ ១១រោច ខែជេស្ន ឆ្នាំ២០១៨ នៅភូមិឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៏សាត់ ។
 លោក រ៉ូហ្វី  អូស្មាន បានបញ្ជាក់ថា៖ បានជូនពរបងប្អូន ក្នុងឱកាសដែលពិធីបុណ្យឆ្លងបួសរ៉ាម៉ាឌន ដែលនឹងខិតមកដល់១សប្តាហ៍ក្រោយ សូមបងប្អូនបានទទួលនូវផលបុណ្យកុសល្យ និង បន្តរួមរស់ប្រកបដោយសេចក្តីសុខសប្បាយ ចម្រុងចម្រើន រុងរឿងតទៅមុខ។  ក្នុងនាមជាបេក្ខជនតំណាងរាស្រ្ត មណ្ឌលខេត្តពោធិ៏សាត់ លោក រ៉ូហ្វី អូស្មាន បានជម្រាបជូនបងប្អូនថា៖  រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណ បក្សប្រជាជនកម្ពុជា គឺជាអ្នកខ្វាយខ្វល់ពីសុខុមាលភាព របស់បងប្អូន យកចិត្តទុកដាក់ដោះស្រាយរាល់កង្វល់ផ្សេងៗរបស់សហគមន៍ មិនដែលរាថយឡើយ ដែលនេះគឺជាការ អនុវត្តទៅតាមគោលនយោបាយរបស់បក្សដ៏ត្រឹមត្រូវ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាជន និង សង្គមជាតិទាំងមូល។
លោកបន្ដថា ៖  សេរីភាពដែល យើងទទួលបានជាង៣០ឆ្នាំមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាងស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីកចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ។ គណបក្សប្រជាជនមានមានគោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញអភិវឌ្ឍគ្រប់ហេដ្ឋារច នាសម្ព័ន្ធ ,ផ្លូវ ស្ពាន ,ថ្នល់ ,ផ្សារ,សាលារៀន ,មន្ទីរពេទ្យវត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើនកើត ឡើងជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍ លើគ្រប់វិស័យមកដល់ពេលនេះ ៕  ដោយ ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print