ពលរដ្ឋសំណូមពរអាជ្ញាធរខណ្ឌសែនសុខ ជួយពិនិត្យមើលបញ្ហាសំរាមនៅផ្លូវភ្នំពេញហាណូយ

ចែករំលែក៖

ភ្នំពេញ ៖ ពលរដ្ឋម្នាក់រស់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រៀបរាប់ប្រាប់ថា រឿងសំរាមនៅលើកំណាត់ផ្លូវភ្នំពេញហាណូយ នៅតែជាបញ្ហាជារៀងរាល់ថ្ងៃ ពីព្រោះមានគេយកសំរាមមកបោះចោលជារៀងរាល់ថ្ងៃ ដោយមិនដឹថា អ្នកដែលយកសំរាមមកបោះចោលទាំងនោះរស់នៅទីណានោះទេ ? ។

ពលរដ្ឋប្រាប់បន្តថា អ្នកដែលយកសំរាមមកបោះចោលឥតសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវភ្នំពេញហាណូយ គឺអ្នកខ្លះជិះម៉ូតូ និងអ្នកខ្លះទៀតជិះសុទ្ធតែរថយន្តល្អៗ ប៉ុន្តែចរិកអន់ យកសំរាមទំលាក់ចោលលើផ្លូវសាធារណះហើយជិះទៅបាត់ ។ ការបោះសំរាមចោលឥតសណ្តាប់ធ្នាប់បែបនេះ គឺមានគ្រប់ពេល ជួនកាលពេលព្រឹក ពេលថ្ងៃ ពេលរសៀល ក៍ដូចជាពេលព្រលប់ៗជាដើម ។

ពលរដ្ឋប្រាប់បន្តទៀតថា សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិមិនមានបញ្ហាអ្វីនោះទេ គឺតែងមានរថយន្ត ក្រុមហ៊ុន ស៊ិនទ្រី មកប្រមូលសំរាមនៅតាមមុខផ្ទះជាប្រចាំ ។ ដោយឡែក ចំពោះសំរាម ដែលគេយកសំរាមមកបោះចោលនៅលើកំណាត់ផ្លូវភ្នំពេញហាណូយនោះ គឺ រថយន្ត ក្រុមហ៊ុន ស៊ិនទ្រី មិនបានប្រមូលយកទៅនោះឡើយ ដែលធ្វើឲ្យសំរាមទាំងនោះ មានខ្លឹនស្អុយរលួយ ប៉ះពាល់បរិស្ថាន អ្នកដំណើរ ក៍ដូចជា ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវភ្នំពេញហាណូយផងដែរ ។

ដោយសារបញ្ហាទាំងអស់នេះ ពលរដ្ឋ សូមសំណូមពរ អាជ្ញាធរខណ្ឌសែនសុខ មេត្តាជួយពិនិត្យមើលបញ្ហាសំរាមនៅលើកំណាត់ផ្លូវភ្នំពេញហាណូយនេះផង ចៀសវាងមានផលប៉ះពាល់ផ្សេងៗ ៕ សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print