នគរបាលស្រុកវាលវែងធ្វើការអប់រំក្រុមម៉ូតូធំ និងកែច្នៃបំពង់សុីមាំង ៤២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ក្រុមម៉ូតូធុនធំ និងកែច្នៃបំពង់សុីមាំងបំពងសំឡេង(ឲ្យឮខ្លាំង)ចំនួន ៤២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែងប្រមូលយកមកធ្វើការអប់រំ ខណៈពួកគេធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ទីសាធារណៈ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង៥៥នាទី ព្រឹកថ្ងៃអាទិត្យ ១២រោច ខែជស្ឋ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ក្រុមម៉ូតូធុនធំ និងកែច្នៃបំពង់សុីមាំងបំពងសំឡេង(ឲ្យឮខ្លាំង) បង្កផលប៉ះពាល់សណ្ដាប់ធ្នាប់ទីសាធារណៈ ត្រូវបានហៅយកមកធ្វើការអប់រំ និងណែនាំទាំងនោះមានចំនួន ៤២នាក់ ក្នុងនោះស្រីចំនួន ៦នាក់ផងដែរ រួមទាំងម៉ូតូចំនួន ៣៦គ្រឿង៕ ដោយ បឹុម ពិន

...

   


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print