ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងរដ្ឋ សភា ព្រឹទ្ធសភា និងអធិការកិច្ច បានជួបពិភាក្សា ការងារជាមួយ លោក ផានយ៉ារ៉ាក់ ភលផុប(Panyarak Poolthup ) ឯកអគ្រាជទូតថៃប្រចាំនៅកម្ពុជា ក្នុងគោលបំណង បន្ដកិច្ចសហប្រតិបត្ដិការជាមួយគ្នាឲ្យបានល្អ រវាង ពលករខ្មែរធ្វើការនៅប្រទេសថៃ ត្រូវបានការយក ចិត្តទុកដាក់ពីអាជ្ញាធរ ថៃ ពួកគាត់មានប្រាក់ ចំណូលសមរម្យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារ ។ ជំនួបពិភាក្សានេះ បានប្រព្រឹត្ដទៅ កាលពីរសៀលថ្ងៃ ចន្ឌ ១២រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១១ មិថុនា ឆ្នាំ ២០១៨ នៅទីស្ដីការកនរសួង ។
លោក ផានយ៉ារ៉ាក់ ភលផុប(Panyarak Poolthup ) ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា៖ក្រសួង ការងារ ថៃបានទទួលចុះបញ្ជីពលករខ្មែរ ឲ្យធ្វើការនៅប្រទេសថៃ ដើម្បី ទទួលបានផលប្រយោជន៏ដូចពលរដ្ឋ ប្រទេសថៃនោះផងដែរ ។ ការចុះបញ្ជីពលករបរទេសធ្វើការនៅថៃ និងបញ្ចប់នៅខែមិថុនាឆ្នាំ២០១៨ នេះ។
នាឱកាសនោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានបញ្ជាក់ថា៖ ប្រទេសទាំងពីរមានទំនាក់ទំនងមិត្ត ភាព ជាប្រពៃណីល្អជាមួយគ្នា ក្នុងការផ្លាស់ប្តូរទំហំពាណិជ្ជកម្ម បានបង្កើនបន្ថែមទៀតរវាងប្រទេសទាំងពីរ និងទេសចរណ៏ថៃមានចំនួនច្រើនមកកម្ពុជា ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែង អំណរគុណដល់អាជ្ញាធរថៃផងដែរដែលបានជួយសំរួលការងារដល់ពលខ្មែរស្នាក់នៅនិងធ្វើការនៅប្រទេសថៃ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានចាត់ ឲ្យលោកជំទាវកិត្តិសង្គហបណ្ឌិតធ្វើជាតំណាងចុះទៅសួរសុទុក្ខពលករខ្មែរធ្វើការនៅប្រទេសថៃ និងអរគុណដល់ក្រសួង ការងារថៃ ដែលបានជួយសម្រួលឯកសារដល់ពលករខ្មែរធ្វើការនៅប្រទេសថៃ ។ពលករខ្មែរធ្វើការនៅប្រទេសថៃប្រមាណ១លាននាក់ ត្រូវបានការយក ចិត្តទុកដាក់ពីអាជ្ញាធរ ថៃ ពួកគាត់មានប្រាក់ ចំណូលសមរម្យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
លោក ស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន មានប្រសាសន៏បញ្ជាក់ទៀតថា ៖ កម្ពុជាត្រូវ ការបទពិសោធន៌អំពីការងារស្ត្រី និង កុមារ នុងចង់មានកិចហចសហការជាមួយភាគីថៃ។
ជាមួយគ្នានោះដែរលោកជំទាវកិត្តិសង្គហបណ្ឌិតបានសំណូមពរ ដល់ភាគីថៃដោយ សហការជាមួយក្រសួងអធិការកិច្ច ជា មួយ អាជ្ញាធរថៃលើការងារស្ត្រីនិងកុមារ ។
លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអននិងអញ្ជើញទៅបំពេញទស្សនៈកិច្ចនៅប្រទេសថៃនៅពេលវេលាសមរម្យ ដើម្បីសិក្សាលើការងារស្ត្រីកុមារនៅប្រទេសថៃ។
លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនបានថ្លែងអំណរគុណដល់ម្ចាស់ក្សត្រី សុរិន្ទ ថន ដែលជួយលើវិស័យអំប៎រំនៅតំពង់ធំ និងបានចុះMOU កំចាត់ជម្ងឺគ្រុន ចាញ់នៅខេត្តភាគឥសាន្តប្រទេស។
ឆ្លៀតក្នុងឱកាសនោះដែរលោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានជំរាបភាគី ថៃអំពីស្ថាន ភាពការត្រៀមបោះឆ្នោត នៅថ្ងៃទី ២៩ខែកក្កដា ឆ្នាំ២០១៨ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦និងការចុះជួយប្រជា ពលរដ្ឋដែករងគ្រោះដោយគ្រោះធម្មជាតិ។ ការបោះឆ្នោតរើសសមាជិសភានៅពេលខាងមុខនេះមាន២០គណបក្សចូករួមប្រកួតប្រជែង ដោយឡែកគណបក្សប្រជា ជនកម្ពុជានៅដែរជាស្នូលសំខាន់លើអភិ វឌ្ឍន៏ប្រទេសជាតិ មានកំណើនសេដ្ឋកិច្ចខ្ពស់៕