សម្តេចភក្តី សាយ ឈុំ ដឹកនាំសម័យប្រជុំលើកទី១ ព្រឹទ្ធសភា នីតិកាលទី៤

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ១៣រោច ខែ ជេស្ឋ ឆ្នាំ ច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៨:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បន្តសម័យប្រជុំលើកទី១ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានសមាជិក សមាជិកាព្រឹទ្ធសភាចំនួន៥៩ រូបចួលរួម និងមានរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។
២-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ។
៣-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី។
៤-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ មាត្រា៤០ នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រម លេខៈ នស/រកម/០៧០១/០៩ ចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០០១។
បន្ទាប់ពីបានស្តាប់ ប្រធាន គណៈកម្មការ ដែលជាវិស័យមានសមត្ថកិច្ច ពាក់ព័ន្ធសេចក្តីព្រាងច្បាប់ទាំង៤ ខាងលើ រាយការណ៍ពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ដែលជាវិស័យមានសមត្ថកិច្ចរបស់គណៈកម្មការនីមួយៗ…
– ស្ដាប់មតិពិភាក្សា ផ្តល់យោបល់របស់សមាជិកអង្គប្រជុំ…
– និងស្តាប់មតិបំភ្លឺរបស់តំណាងរាជរដ្ឋាភិបាល រួចមក អង្គព្រឹទ្ធសភា បានអនុម័តលើខ្លឹមសារទាំងមូល នៃសេចក្តីព្រាងច្បាប់ទាំង៤ខាងលើ ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ចំនួន៥៩សម្លេង នៃសមាជិក សមាជិកាព្រឹទ្ធសភាទាំងមូល …៕
ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print