បុរសថៃម្នាក់ដេកស្លាប់ទាល់តែស្អុយទើបដឹងបង្ករភ្ញាក់ផ្អើល

ចែករំលែក៖

បន្ទាយមានជ័យ៖បុរសជនជាតិថៃម្នាក់មិនដឹងថាស្លាប់តាំងពីពេលណាម្ចាស់បន្ទប់ជួលទើបដឹងនៅយប់ថ្ងៃទី10មិថុនា2018។ហេតុការនេះកើតឡើងនៅបន្ទប់ជួលមួយក្នុងភូមិក្បាលស្ពាន01សង្កាត់និងក្រុងប៉ោយប៉ែត។

ជនរងគ្រោះឈ្មោះpheng pratkosinអាយុ59ឆ្នាំមានទីលំនៅខេត្តសាមុទ្រប្រាកានប្រទេសថៃ។

តាមម្ចាស់បន្ទប់ជួលប្រាប់ថាជនរងគ្រោះមកស្នាក់នៅបន្ទប់ជួលរបស់គាត់10ឆ្នាំមកហើយគឺមកលេងល្បែងតាមកាស៊ីណូ។ម្ចាស់បន្ទាប់ជួលបន្តថាបាត់ជនរងគ្រោះមិនឃើញចេញចូល3ថ្ងៃមកហើយៗដំបូងក៌ពុំមាននណាដឹងថាជនរងគ្រោះស្លាប់ផងដែរគឺមានក្លឹនស្អុយភាយៗចេញមកក្រៅប៉ុន្តែគ្រប់គ្នាគិតថាជាក្លិនកណ្តុរងាប់ស្អុយលុះក្លិនស្អុយនោះកើតមានកាន់តែខ្លាំងឡើងៗទើបសង្ស័យហើយពេលទៅមើលបន្ទប់ជនរងគ្រោះទើបដឹងថាស្លាប់។

ការស្លាប់នេះគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ពេលនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងចុះដល់ចំណុចកើតហេតុដើម្បីត្រួតពិនិត្យសាកសព។

គួរបញ្ជាក់ថាករណីជនសង្ស័យស្លាប់នៅតាមផ្ទះសំណាក់និងសណ្ឋាគារមួយរយៈចុងក្រោយនេះជនរងគ្រោះស្អុយរលួយទើបដឹងហើយបញ្ហានេះត្រូវបានមជ្ឈដ្ឋានជាច្រើនរិៈគន់ថាដោយសារម្ចាស់ផ្ទះសំណាក់និងសណ្ឋាគារខ្វះការប្រុងប្រយ័ត្នមានន័យថាពេលបាត់អ្នកស្នាក់នៅមិនបានឆែកឆេរឲ្យបានទាន់ពេល៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print