ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​បុក​បង្គោល​ចំណាំ​ងផ្លាតបណ្តាល​ឲ្យ​ស្លាប់គ្មានអ្នកណាស្គាល់

ចែករំលែក៖

ខេត្តក្រចេះ ៖  មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីរសៀលថ្ងៃ ចន្ទ ១២ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨  នៅលើ​ផ្លូវជាតិ​លេខ៧(ក្រចេះ-ស្នួល)ចន្លោះ​គីឡូ​ម៉ែត៣១២-៣១៣ ចំណុច​ផ្លូវ​កោ​អង្គ្រង​ភូមិ​អន្ទង់​វៀង ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បង្កឡើង​ដោយ​ខ្លួនឯងដោយស្រ្តីម្នាក់​ជិះ​ម៉ូតូ​បុក​បង្គោល​ចំណាំងផ្លាត​ការពារ​ផ្លូវ​កោង បណ្ដាល​ឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែង

សាកសពស្រ្តីនេះគេ​មិនទាន់​ស្គាល់ឈ្មោះ​និងទីលំនៅនៅឡើយ​ទេដោយគ្រាន់តែដឹងថា គាត់ជិះម៉ូតូហុងដា ស្គូពីពណ៌ផ្ទៃមេឃ គ្មានស្លាកលេខ និងមានអាយុជិត៣០ឆ្នាំ ស្លៀកខោខូវប៊យ ជើងវែងរហែកត្រង់ក្បាលជង្គង់ និងពាក់អាវខ្មៅដៃវែង ។

សពជនរងគ្រោះត្រូវបានយកទៅតម្កល់ទុកក្នុងវត្តមួយក្នុងភូមិខាងលើដើម្បីសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print