លូស្បៃមុង៦ក្បាល ត្រូវបានដុតបំផ្លាញចោលបន្ទាប់ពីប្រជាការពារភូមិ និងលោកមេភូមិរឹបអូសបានពីបទល្មើសនេសាទ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ប្រជាការពាភូមិនិងលោកមេភូមិគីឡូប្រាំបី នឹងមេភូមិកោះខឌិន បាននាំគ្នា យកបទល្មើសនេសាទ លូស្បៃមុងទៅដុតកម្ទេចចោលព្រោះវាជារបរខុសច្បាប់ ដែលច្បាប់បានហាមឃាត់ នៅព្រឹកថ្ងៃអាទិត្យ១២រោច ខែជេស្ន ឆ្នាំច សំរឹទ្ធិស័ក្វ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមាត់បឹងស្រះឈូក ភូមិឡីឡូប្រាំបី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

លោកឃុន សុភា មេប្រជាការពារភូមិ គីឡូ៨បានឲ្យដឹងថា លូស្បៃមុងចំនួន៦ក្បាលមាត់១ម៉ែត្រ បណ្តោយ២០,៣០ម៉ែត្រ បានរឹបអូសពីជនខិលខូចលួចប្រើ ឧបករណ៍នេសាទខុសច្បាប់ រួចយកមកដុតបំផ្លាញចោល ដើម្បីព្រមានដល់ជនប្រព្រឹត្ត កុំឲ្យបន្តសកម្មភាពនេះតទៅទៀត។

លោកបន្តទៀតថា​ ក្រោយពីការរឹបអូស នឹងយកមកដុតបំផ្លាញចោល ហើយនឹងបន្តស្រាវជ្រាវដើម្បីរកមុខ ជនខិលខូចដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់របស់ជលផល នឹងទប់ស្គាត់មិនឲ្យមានតទៅទៀត នៅក្នុងបឹងឈូកភូមិគីឡូ៨ ដើម្បីទុកឲ្យបងប្អូនអ្នកភូមិបាន នេសាទតាមលក្ខណៈគ្រួសារ នឹងងាយឲ្យត្រីមានពងបង្កើតជាកូន ហើយបឹងឈូកនេះមិនមែន ជាកម្មសិទ្ធិរបស់អ្នកណាម្នាក់នោះទេ វាជាបឹងរបស់រដ្ឋជាកម្មសិទ្ធិរបស់យើងទាំងអស់គ្នា។

ក្នុងនោះផងដែរលោក(តុង)ប្រជាពលរស់នៅភូមិគីឡូ៨ បានសម្តែងការត្រេតអរដែលប្រជាការពារភូមិ គីឡូ៨នឹងលោកមេភូមិបានសហការគ្នាចុះបង្ក្រាប នឹងទប់ស្កាត់ចុះរុះរើដកហូតនូវ លូស្បៃមុងទាំងនេះដុតកម្ទេចចោល ដើម្បីឲ្យត្រីមានពងមានកូន ងាយស្រួលដល់បងប្អូនយើង រកប្រកបរបនេសាទតាមលក្ខណៈគ្រួសារ។

លោកតុងបានសំណូមពរដល់កម្លាំងជំនាញគ្រប់ស្ថាប័នដដែលពាក់ព័ន្ធ សូមជួយចុះទប់ស្កាត់នឹងបង្ក្រាបនូវបទល្មើសនេសាទ ដើម្បីទុកឲ្យត្រីពងនឹងញាស់ច្រើនសម្បូណ៌ដូចមុន ហើយក៍សូមឲ្យប្រជានេសាទទាំងអស់ឈប់ នេសាទខុសច្បាប់តទៅទៀត ព្រោះផ្ទុយនឹងច្បាប់បានហាមឃាត់ ៕  សុផាត

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print